ទី​បំផុត​ ក្រុម​ចម្រៀង​ប្រុស​ Super Junior បាន​ចេញ​ MV ថ្មី​មួយ​របស់​ពួក​គេ​ហើយ​! មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​បាន​ចេញ​វីដេអូ​ចម្រៀង​ពញ្ញាក់​អារម្មណ៍​ខ្លី​លើក​ដំបូង​ ក្រុម​ចម្រៀង​ប្រុស​ដែល​លេច​មុខ​ក្នុង​សិល្បៈ​អស់​រយៈ​ពេល​យ៉ាង​យូរនេះ​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​សម្រាប់​បទ​ ‘One More Chance’។

នេះ​គឺ​ជា​ចម្រៀង​មនោ​សញ្ចេត​នា​បែប​ស្រទន់បង្ហាញ​ពី​ក្តី​ប្រាថ្នា​របស់​បុរស​ម្នាក់​ដែល​ចង់​បាន​ឱកាស​ម្តង​ទៀត​ក្នុង​ការ​កសាង​ស្នេហា​។ តោះ​ប្រិយ​មិត្ត​មើល​វីដេអូ​ចម្រៀង​នេះ​នៅ​ខាងលើ​ ហើយ​កុំភ្លេច​រង់​ចាំ​តាម​ដាន​បន្ត​ទៀត​ថា​តើ​ពួកគេ​មាន​អ្វី​មក​បង្ហាញ​យើង​ទៀត​ក្នុង​អាល់​ប៊ុម​លើក​ទី​៨ របស់​ពួក​គេ​!

 ប្រភព៖ allkpop
(Number Of Views: 405 times)