តារា​សម្តែង​ប្រុស​ Kim Joo Hyuk បាន​ស្លាប់​ដោយសារ​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ ពេល​ល្ងាច​នៅ​ម៉ោង​ប្រហែល ៦៖៣០ ល្ងាច​ ម៉ោង​ក្នុងប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ទី៣០ ខែតុលា ក្នុង​តំបន់​ Samseong-dong នៃ​ទីក្រុង​ Seoul ។ Kim បាន​បើក​រថយន្ត​ Mercedes-Benz SUV របស់​ខ្លួន​ឆ្ពោះ​ទៅកាន់​ Yeongdong Daero ស្រាប់​តែ​ពេល​ជិត​ទៅ​ដល់​អគារ​មួយឈ្មោះ I-Park  ​ក្នុង​តំបន់ Samseong-dong​ ​​ក៏​បាន​បុក​ជាមួយ​នឹង​រថយន្ត​មួយ​ទៀត​។ រថយន្ត​របស់ Kim បាន​បុំើង​ទៅបុក​ជញ្ជាំង​អគា​រ​នោះ​ និង​រមៀល​ធ្លាក់​ទៅ​ក្រោម​តាម​កាំ​ជណ្តើរ​។

គេ​បាន​ដក​ Kim ចេញ​ពី​រថយន្ត​នៅ​ម៉ោង​ប្រហែល​ ៥៖០៧ ល្ងាច​ និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ Konkuk University Medical Center និង​បាន​ស្លាប់​នៅ​ទីនោះ​ប្រហែល​ជា​ម៉ោង ៦៖៣០ ល្ងាច​។ គេ​បាន​រាយការណ៍​ថា​ផ្ទះ​របស់​ Kim ក៏ស្ថិត​ក្នុង​តំបន់ Samseong-dong ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្នុង​រយៈ​ពេលតែ​ ៣ នាទី​ប៉ុណ្ណោះ​នឹង​ទៅ​ដល់​កន្លែងកើត​ហេតុ​។ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​ដែល​នាំ​ឱ្យមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​នៅ​ឡើយ​៕

ប្រភព៖ allkpop

(Number Of Views: 819 times)