អ្នកគាំទ្រជាច្រើនសរសើរពេលបានឃើញរូប Jisoo ក្នុងឈុតឯកសណ្ឋានសិស្សសាលាកាលពីនៅរៀន
អ្នកគាំទ្រទាំងអស់របស់ក្រុមចម្រៀងស្រី Black Pink នៃផលិតកម្ម YG Entertainment ពិតជាដឹងគ្រប់ៗគ្នាថា កាលពីមុនក្លាយខ្លួនជាតារាចម្រៀង ក្រមុំញញឹមស្រស់ Jisoo ម្នាក់នេះគឺជាអ្នកបង្ហាញម៉ូតឯកសណ្ឋានសិស្សប្រចាំសាលាដែលនាងរៀន។ ទោះបីជាដឹងបែបនេះមែន តែកន្លងមកពុំដែលមានអ្នកណាបានឃើញរូបថតទាំងនោះរបស់នាងនោះទេ។ តែថ្មីៗនេះ អ្វីដែលគេចង់ឃើញបានអណ្តែតឡើងមកហើយ។ ពិនិត្យមើលរូបភាពទាំងនោះឱ្យលម្អិតទៅយើងពិតជាឃើញថា ទោះមិនទាន់បានក្លាយជាតារាក្តី តែ Jisoo មើលទៅពិតជាមានសម្រស់ស្រស់ស្អាតមិនចាញ់ពេលនេះនោះទេ។ ខាងក្រោមនេះជារូបភាព Jisoo កាលពីនៅរៀន និងជាអ្នកបង្ហាញម៉ូតឯកសណ្ឋានសិស្សប្រចាំសាលា៖
ប្រភព៖ allkpop
(Number Of Views: 1,963 times)