អ្នកគាំទ្រក្រុមចម្រៀង​ស្រី Red Velvet ដ៏​មាន​ទេព​កោសល្យ​ម្នាក់​បាន​ចែក​រំលែក​រូប​ភាព​ក្រុម​ចម្រៀង​ស្រី​ដែល​ជា​ Idol របស់​ខ្លួន​ផុស​ចេញ​ពី​សរសៃ​មី Spaghetti ពណ៌​លឿង​ដែល​មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន​ទែន។

មិនត្រឹមតែប៉ុណ្ណោះ តាម​ការ​សម្គាល់​ផ្ទាល់​ភ្នែក​ទៅ​ឃើញ​ថា រូប​សមា​ជិក​ម្នាក់ៗ​នៅ​លើ​សរសៃ​មី​មើល​ទៅ​ពិត​ជា​ដូច​ទៅ​នឹង​រូប​ពិត​ច្រើន​ភាគ​រយ​ខ្លាំង​ណាស់។

អ្នកគាំទ្ររូបនោះ​មិន​ត្រឹម​តែ​រចនា​លម្អិត​ផ្តិត​ជា​រូប​ភាព​នៃ​ទម្រង់​មុខ មាត់ ចិញ្ចើម ភ្នែក ច្រមុះ និង​សក់​ឱ្យ​ស៊ី​គ្នា​ខ្លាំង​ទៅ​នឹង​ម្ចាស់​រូប​ពិត​ប៉ុណ្ណោះ​ទេ គេ​ថែម​ទាំង​អាច​ច្នៃ​ពន្លេច​ចេញ​ជា​រូប​សមា​ជិក​ម្នាក់ៗ​ឈរ​អែន​អន​បង្អួត​រាង​ក្នុង​ប្លង់​ផ្សេងៗ​គ្នា។

តែសុំប្រាប់ត្រង់ៗ​ច៎ោះ​ថា តាម​ពិត​រូប​ភាព​ទាំង​នេះ​គឺ​គ្រាន់​តែ​ច្នៃ​ដោយ​ប្រើ​កម្ម​វិធី PhotoShop តែ​ប៉ុណ្ណោះ មិន​មែន​យក​មី Spaghetti មក​ច្នៃ​ធ្វើ​មែន​ទែន​នោះ​ទេ។ ទោះ​យ៉ាង​ណា នេះ​ក៏​អាច​ចាត់​ទុក​ថា​ជា​ការ​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​គួរ​ឱ្យ​សរសើរ​មួយ​ដែរ៕

ប្រភព៖ koreaboo

(Number Of Views: 949 times)