ផលិត​កម្ម Pledis Entertainment ប្រកាស​ថា កញ្ញា Kyla ក្រុម PRISTIN​ នឹង​អវត្ត​មាន​មិន​បាន​ចូល​រួម​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ចម្រៀង​ទាំង​អស់​របស់​ក្រុម​នាង​​ក្នុង​ពេល​ឥឡូេះ​នេះ​។ យោង​តាម​សេចក្តី​ថ្លៃងការណ៍​របស់​ពួក​គេ​ សុខ​ភាព​របស់​ Kyla ត្រូវ​បាន​គ្រូ​ពេទ្យពិនិត្យ​ និង​​ប្រាប់​ថានាង​​មិន​អាច​ចូល​រួ​ម​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​របស់​ក្រុម​នាង​បាន​ទេ។ Kyla នឹង​ឈប់​សម្រាក​មួយ​រយៈ​ ហើយ​គ្រោង​នឹង​វិល​ត្រឡប់​មក​ផ្សព្វ​ផ្សាយ​ចម្រៀង​ជាមួយ​នឹង​ក្រុម​ PRISTIN​ វិញ​ខណៈ​ដែល​សុខ​ភាព​របស់​នាង​ល្អ​ដូច​ដើម​វិញ​។

ខាង​ក្រោម​នេះ​ជា​សេចក្តី​ថ្លែង​ការ​ណ៍ទាំង​ស្រុង​​របស់​ផលិត​កម្ម​  Pledis Entertainment៖

Kyla បាន​ទៅ​សហ​រដ្ឋ​អាមេរិក​អំឡុង​ពេល​បុណ្យ Chuseok ដើម្បី​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​គ្រួសារ​របស់​នាង​។ ខណៈ​ស្នាក់​នៅ​ទីនោះ​ នាង​ក៏បាន​ទៅ​ពិនិត្យ​សុខ​ភាព​ និង​ត្រូវ​បាន​គ្រូ​ពេទ្យ​បង្គាប់​ឱ្យ​សម្រាក​ព្យាបាល​សុខ​ភាព​មួយ​រយៈ​។ នាង​ចង់​បន្ត​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​ជាមួយ​នឹង​ក្រុម PRISTIN​ និង​សមាជិក​ក្នុង​ក្រុម​ទាំង​អស់​រួម​ទាំង​ផលិត​កម្ម​ នាង​ចង់​សម្រេច​បំណង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នេះ​ផង​ដែរ​។ ប៉ុន្តែ​សុខ​ភាព​របស់​នាង​សំខាន់​ជាង​ ហើយ​នាង​នឹង​ឈប់​សម្រាក​រហូត​ដល់​សុខ​ភាព​របស់​នាង​ស្រួល​បួល​ដូច​ដើម​វិញ​។ Kyla នឹង​ស្នាក់​នៅ​ផ្ទះ​របស់​នាង​នៅ​សហ​រដ្ឋ​អាមេរិក​។ យើង​សុំ​ការ​អធ្យា​ស្រ័យ​ពី​សំណាក់​អ្នក​គាំទ្រ​​ក្រុម​ចម្រៀង​ Pristin ទាំង​អស់​​ចំពោះការ​ផ្តល់​ព័ត៌មាន​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ​។ សុខ​ភាព​របស់​នាង​សំខាន់​ជាង​ ហើយ​នេះ​គឺ​ជា​ការ​សម្រេច​ចុង​ក្រោយ​របស់​យើង​។ សូម​ជូន​ពរ​នាង​ឱ្យ​ឆាប់​ជា​! យើង​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​យល់​ពី​ស្ថាន​ភាព​នេះ​។ យើង​សង្ឃឹម​ថា​ Kyla នឹង​ត្រឡប់​មក​វិញ​ដោយ​មាន​សុខ​ភាព​ល្អ​៕

— Pledis Entertainment

ប្រភព៖ koreaboo

(Number Of Views: 459 times)