ការ​បង្ហោះ​សារ​ និង​រូប​ភាព​ចុង​ក្រោយ​របស់​នាង​កាល​ពី​ថ្ងៃទី៣០ ខែឧសភា បាន​ធ្វើ​ឱ្យ​ Min ក្រុម miss A ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​អីុន​ធឺ​ណេត​។  នៅ​ថ្ងៃទី១០ ខែតុលា ម្សិល​មិញ​នេះ​ នាង​បាន​លុប​រូប​ភាព​ពី​ក្នុង Profile របស់​នាង​ និង​  unfollows មិត្ត​ទាំង​អស់ចំនួន ១, ២០៣ នាក់​​​ក្មុង​គណនី​ Instagram ដោយ​បាន​ធ្វើ​ឱ្យ​សាធារណ​ជន​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ និង​ចង់​ដឹង​ថា​នាង​មាន​រឿង​អី​។ ទាក់​ទង​នឹង​កុង​ត្រា​របស់​នាង​ជាមួយ​នឹង​ផលិត​កម្ម JYP Entertainment គ្មាន​ព័ត៌មាន​អ្វី​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដោយ​កុង​ត្រា​នេះ​បាន​ផុត​កំណត់​នៅ​​ចុង​ខែ​មិថុនា ក្នុង​ឆ្នាំ​នេះ​៕

ប្រភព៖ allkpop

(Number Of Views: 500 times)