តាម​ពិត​ទៅ Rosé សមាជិក​ក្រុម​ចម្រៀង​ស្រី BLACKPINK ចាប់​ផ្តើមមាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ដោយ​ព្រោះ​តែ​ការ​និយាយ​លេង​។

Rosé បាន​ទទួល​ស្គាល់​​ថា​នាង​ដើម​ឡើយ​មិន​ដែល​គិត​ចង់​ក្លាយ​ជា​តារា​ចម្រៀង​កូរ៉េ​ម្នាក់​នោះ​ទេ​ពេល​ដែល​នាង​បាន​កំពុង​សិក្សា​ក្នុង​ប្រទេស​អូស្ត្រាលី​។

ទោះ​ជា​យ៉ាង​ណា​ គំនិត​នៃ​ការ​ប្រឡូក​ក្នុង​សិល្ប​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​និយាយ​លែង​ចេញ​ពី​មាត់​របស់​ឪពុក​នាង​ផ្ទាល់​តែ​ម្តង​។ ពេល​ដែល​ផលិត​កម្ម YG Entertainment បាន​រៀប​ចំ​កម្មវិធី​ប្រឡង​ចម្រៀង​ក្នុង​ប្រទេស​អូស្ត្រាលី ឪពុក​នាង​បាន​និយាយ​លេង​ថា​កូន​គួរ​ដាក់​ពាក្យ​ចូល​ប្រឡង​ចម្រៀង​នឹង​គ្នា​ទៅ​។

នាង​បាន​ប្រាប់​ The Sydney Morning Herald ពី​គំនិត​មួយ​ចំនួន​របស់​នាង​ពី​ការ​ក្លាយ​ជា​តារា​ចម្រៀង​ម្នាក់​ក្នុង​បទ​សម្ភាសន៍​ដ៏ខ្លី​មួយ​។

“ក្នុង​ប្រទេស​អូស្ត្រាលី ខ្ញុំ​មិន​បាន​គិត​ថា​មាន​ឱកាស​ច្រើន​សម្រាប់​ខ្ញុំ​ក្នុង​ការ​ក្លាយ​ជា​តារា​ចម្រៀង​ម្នាក់​ទេ​ – ជា​ពិសេស​ក្លាយ​ជា​តារា​ចម្រៀង​កូរ៉េ​ម្នាក់​… ខ្ញុំ​រស់​នៅ​ឆ្ងាយ​ពី​ប្រទេស​នេះ​ណាស់​ដូច្នេះ​លទ្ធភាព​ដែល​ខ្ញុំ​អាច​ក្លាយ​ជា​តារា​ចម្រៀង​ម្នាក់​ក្នុង​ទឹកដី​នេះ​គឺ​ប្រាកដ​ជា​ទៅ​មិន​រួច​ទេ​”។

– Rosé

ហើយ​  ទីបំផុត Rosé ត្រូវ​បាន​​គេ​ទទួល​ឱ្យ​ចូល​ប្រឡង​ចម្រៀង​មុន​គេ​ពេល​ដែល​ផលិត​កម្ម​នេះ​ទៅ​រៀប​រាំ​កម្មវិធី​ប្រឡង​ចម្រៀង​របស់​ពួក​គេ​ក្នុង​ប្រទេស​អូស្ត្រាលី​។ ក្នុង​រយៈ​ពេល​តែ​ ២ ខែ​ប៉ុណ្ណោះ នាង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ទទួល​ការ​ហ្វឹក​ហ្វឺន​។

នាង​បាន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ផលិត​កម្ម​នេះ​ក្នុង​ឆ្នាំ២០១២ ហើយ​បាន​បង្ហាញ​ខ្លួន​ដំបូង​ជាមួយ​នឹង​ក្រុម​ចម្រៀង​  BLACKPINK ក្នុង​ឆ្នាំ​២០១៦​។

រឿង​រ៉ាវ​របស់​នាង​អាច​ជា​ភស្តុតាង​បង្ហាញ​ថា​សូម្បីតែ​ក្តី​សុបិន​ដ៏​ធំ​បំផុតក៏អាច​ក្លាយ​ទៅ​ជា​ការ​ពិត​បាន​ដែរ​៕

ប្រភព៖ koreaboo

(Number Of Views: 1,522 times)