តារា​សម្តែង​ចិន​ Huang Xiaoming និង​ Angelababy បាន​អប​អរ​ខួប​អាពាហ៍​ពិពាហ៍គម្រប់​ ២ ឆ្នាំ​របស់​ពួក​គេ​កាល​ពី​ម្សិល​មិញ​។  Xiaoming បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ក្នុង​គណនី​ Weibo ដើម្បី​បង្ហាញ​នូវ​ទិដ្ឋ​ភាពនៅ​ថ្ងៃ​នោះ​ ប៉ុន្តែ​គឺ​ជាដៃ​នៃ​​កូន​ប្រុស​របស់​គាត់ Little Sponge ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​អីុន​ធឺ​ណេត​ទៅ​វិញ​។ ​ តារា​សម្តែង​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​នៃ​នំ​ខួប​កំណើត​ និង​ចង្កាក់​សាច់​មាន់​អាំង​ដែល​គាត់​បាន​រៀប​ចំ​សម្រាប់ថ្ងៃ​ដ៏ពិសេស​នោះ​ដោយ​ថែម​ទាំង​បាន​ដាក់​ប័ណ្ណ​មួយ​នៅ​លើ​នំ​ខួប​កំណើត​នោះ​ដោយ​មាន​សំណេរ​ដូច​នេះ “កូន​ដ៏ជា​ទីស្រឡាញ់ អបអរ​ខួប​គម្រប់​​ ២​ ឆ្នាំ​! ដោយ​ក្តី​ស្រឡាញ់ពី​  Xiaoming” ប៉ុន្តែ​ មើល​ទៅ​ដូច​ជា​ Little Sponge បាន​បេះ​យក​នំ​មួយ​ដុំ​តូច​។

តារា​សម្តែង​វ័យ ៣៨ រូប​នេះ​ក៏បាន​ដាក់​ចំណង​ជើង​រូប​ថត​ថា “អនុញ្ញាត​ឱ្យ​ខ្ញុំ​ណែ​នាំ​ ខួប​គម្រប់​ ២ ឆ្នាំ​របស់​យើង​! ដោយ​ទទួល​បាន​​សារ​ជូន​ពរ​ល្អៗជា​ច្រើន​​ពី​បណ្តា​អ្នក​ប្រើ​ប្រាស់​អីុន​ធឺ​ណេត​។ គួរ​រំលឹក​ផង​ដែរ Huang Xiaoming និង​ Angelababy បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ក្នុង​ទីក្រុង​សៀង​ហៃ​ក្នុង​ឆ្នាំ​២០១៥ និង​បាន​ស្វាគមន៍​កូន​ប្រុស​  Little Sponge របស់​ពួក​គេ​កាល​ពី​ខែ​មករា ក្នុង​ឆ្នាំ​នេះ​៕

ប្រភព៖ chinaentertainmentnews

(Number Of Views: 336 times)