ពេលនេះ Girls’ Generation ទើប​បាន​បិទ​វាំង​នន​នៃ​កេរ្តិ៍​ឈ្មោះ​ដ៏​រន្ទឺ​ដែល​គេ​ធ្លាប់​ហៅ​ថា​ជា​រាជិនី​នៃ​វិស័យ​ចម្រៀង​សម័យ​កូរ៉េ​របស់​ខ្លួន​ហើយ។ ក្តី​ស្រឡាញ់​ សំណើច ទឹក​ភ្នែក និង​រសជាតិ​ជីវិត ព្រម​ទាំង​អនុ​ស្សាវរីយ​ក្នុង​ការ​រស់​នៅ​ជា​ក្រុម​របស់​ពួក​គេ​មាន​ច្រើន​រាប់​មិន​អស់​។ ខាង​ក្រោម​នេះ​ជា​សម្តី​ដ៏​មាន​ខ្លឹម​សារ​ដែល​សមា​ជិក​ម្នាក់ៗ​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ច្រើន​ឆ្នាំ​មុន​ខណៈ​ដែល​ពួក​គេ​ចាប់​ផ្តើម​មាន​ឈ្មោះ​ល្បី​៖

1 – Taeyeon៖ “សម្រាប់​មនុស្ស​ដែល​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ដោយ​ស្មោះ មាន​ពេល​ខ្លះ​គ្រប់​យ៉ាង​មិន​ចាំ​បាច់​និយាយ​ចេញ​ក៏​បាន​ដែរ​…​អារម្មណ៍​ទាំង​នោះ​ពិបាក​នឹង​រក​ពាក្យ​ណា​មក​រៀប​រាប់​បាន​ណាស់​..​.​ពាក្យ​ថា “ខ្ញុំ​ស្រឡាញ់​អ្នក​…​អរគុណ” ពិត​ជា​មិន​ចាំ​បាច់​និយាយ​ចេញ​មក​នោះ​ទេ”។

2 – Sunny៖ “សម្រាប់ខ្ញុំ មិត្ត​រួម​ក្រុ​ម​ទាំង​អស់​ប្រៀប​ដូច​ជា​រូប​កាយ​របស់​ខ្ញុំ​អញ្ចឹង​…​បើ​ដឹង​ថា​នរណា​ម្នាក់​ឈឺ ឬ​មាន​រឿង​រ៉ាវ​មិន​ល្អ​ពី​អ្នក​ណា​មួយ វា​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ជាង​ម្ចាស់​ខ្លួន​ទៅ​ទៀត​…​តែ​គ្រប់​គ្នា​គ្មាន​អ្នក​ណា​អាច​ចៀស​ឱ្យ​ផុត​ពី​រឿង​មិន​ល្អ​បាន​នោះ​ទេ​…​ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​បាន​ឆ្លង​កាត់​នូវ​ពេល​វេលា​ជូរ​ចត់ និង​ឈឺ​ចាប់​នានា​…​តែ​ក្នុង​ពេល​នោះ ខ្ញុំ​ពិត​ជា​អរគុណ​ដល់​គ្រប់​គ្នា​ដែល​តែង​តែ​ផ្តល់​កម្លាំង​ចិត្ត និង​គាំទ្រ​គ្នា​ជាប់​រហូត​មក”។

3 – Tiffany៖ “ពេល​ពួក​យើង​សម្តែង​បទ “Way To Go” ក្នុងនោះ​មាន​ពាក្យ​ថា “ស៊ូៗ!” ដែល​យើង​ត្រូវ​មក​ជុំ​គ្នា​…​ហើយ​ពេល​យើង​បាន​សម្លឹង​ភ្នែក​គ្នា គ្រា​នោះ​ហើយ​គឺ​ជា​ពេល​ដ៏​រីក​រាយ​បំផុត​ក្នុង​ការ​សម្តែង​នោះ”។

4 – Yuri៖ “៩ ខែ​មក​នេះ ពួក​យើង​បាន​ជ្រោម​ជ្រែង តម្រង់​ផ្លូវ និង​ជម្រុញ​គ្នា​ទៅ​វិ​ញ​ទៅ​មក​…​ខ្ញុំ​រីក​រាយ​ណាស់​ដែល​ពួក​យើង​អាច​មាន​ពេល​ដ៏​មាន​តម្លៃ​នោះ​ជាមួយ​គ្នា​…​ពួក​យើង​បាន​ហែល​ឆ្លង​ឧបសគ្គ​ជា​ច្រើន​កន្លង​មក​…​ពេល​នេះ​យើង​ត្រូវ​តែ​រួម​គ្នា​ឱ្យ​រឹង​មាំ​ជាង​មុន​ទៅ​ទៀត”។ Yuri និយាយ​កាល​ពី​ឆ្នាំ​២០០៩ ។

5 – Sooyoung៖ “ខ្ញុំ​សូម​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​ដ៏​មាន​តម្លៃ​ទាំង​អស់​ដែល​ខ្ញុំ​សង្ឃឹម​ថា​ពួក​យើង​នឹង​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត​ថា ខ្ញុំ​ស្រឡាញ់ និង​អរគុណ​គ្រប់​គ្នា​ខ្លាំង​ណាស់”។

6 – Seohyun៖ “ថ្វី​បើ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​រវាង​ខ្ញុំ ​និង​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត តែ​ខ្ញុំ​បាន​ស្វែង​យល់​យ៉ាង​ច្រើន​ពី​ការ​ទាស់​ទែង​ទាំង​នោះ”។​

7 – Yoona៖ “បើ​ខ្វះ​អ្នក​ណា​ម្នាក់​យើង​មិន​អាច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជា​ក្រុម​បាន​ទេ​…​ខ្ញុំ​មិន​ចង់​ឱ្យ​គ្រប់​គ្នា​ផ្តោត​តែ​លើ​សកម្ម​ភាព​ទោល​របស់​ខ្លួន​នោះ​ទេ តែ​ខ្ញុំ​ចង់​ឱ្យ​ពួក​យើង​រួម​គ្នា​ដើម្បី​រៀប​ចំ​ជា​ការ​ប្រគំ​តន្ត្រី ឬ​ក៏​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ជូន​អ្នក​គាំទ្រ​…​ខ្ញុំ​ចង់​ឱ្យ​ក្រុម Girls’ Generation មាន​តែ​ភាព​បែប​នេះ”។

8 – Hyoyeon៖ “ដោយ​សារ​តែ​ភាព​ជឿ​ជាក់​លើ​គ្នា និង​ការ​លើក​ទឹក​ចិត្ត​ទើប​ខ្ញុំ​អាច​ធំ​ធាត់​បាន​ដូច​ពេល​នេះ”៕

ប្រភព៖ koreaboo

(Number Of Views: 1,685 times)