ថ្មីៗ​នេះ មនុស្ស​គ្រប់​គ្នា​បាន​បារម្ភ​ចំពោះ​ Daehwi សមាជិក​ក្រុម Wanna One បន្ទាប់​ពី​គេ​បាន​ច្រៀង​សម្តែង​ទាំង​មាន​ឈាម​ហូរ​ធ្លាក់​ក្រោម​ត្រចៀក​។

អ្នក​គាំទ្រ​មួយ​ចំនួន​របស់​គាត់​បាន​ឃើញ​ឈាម​ដែល​ហូរ​ក្រោម​ត្រចៀក​របស់​គាត់​។

វីដេអូ​ខ្លី​ថ្មី​ពី​ការ​សម្តែង​​នេះ​ត្រូវ​បាន​គេ​បង្ហោះ​ឱ្យ​ឃើញ និង​ថត​បាន​នូវ​​ពេល​​ដែល​គេ​បាន​ឃើញ​សមាជិក​រួម​ក្រុម​របស់​គាត់​ស្ទុះ​ស្ទា​ទៅ​ជួយ​គាត់​។

កាល​នោះ​ពេល​ដែល​មាន​ឈាម​ហូរ​ធ្លាក់​មក​យ៉ាង​ច្រើន​នៅ​ក្រោម​ត្រចៀក​របស់​គាត់​គឺ​​ Woojin ​ជា​សមាជិក​រួម​ក្រុម​ដែល​ឈរ​រាំ​នៅ​ក្បែរ​គាត់​​​បានប្រទះ​ឃើញ​ឈាម​ដែល​ហូរ​ធ្លាក់​ក្រោម​​ត្រចៀក​នោះ​។

គាត់​មើល​ទៅ​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ និង​ប៉ុន​ប៉ង​ប្រាប់​ Daehwi ពី​ឈាម​ដែល​ហូរ​ធ្លាក់​ក្រោម​ត្រចៀក​របស់​គាត់​ ប៉ុន្តែ​មិន​អាច​និយាយប្រាប់​មិត្ត​របស់​ខ្លួន​បាន​នៅ​ពាក់កណ្តាល​ការ​ច្រៀង​សម្តែង​​របស់​ពួក​គេ​។ ខណៈ​ដែល​ការ​សម្តែង​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចប់​ភ្លាម​ គេ​ថត​បាន​សកម្ម​ភាព​របស់ Woojin ដែល​ដើរ​សំដៅ​ទៅ Daehwi ដោយ​បាន​លើក​ទឹក​ចិត្ត​មិត្ត​របស់​ខ្លួន​ឱ្យ​ទៅ​ទទួល​ការ​ព្យាបាល​។

សមាជិក​ដទៃ​ទៀត​ក៏​ប្រញាប់​ប្រញាល់​ដើរ​សំដៅ​ទៅ​សមាជិក​​ដែល​មាន​រង​របួស​​ពេល​ដែល​ពួក​គេ​បាន​ដឹង​។

ទោះ​ជា​មាន​ឈាម​ហូរ​ក្រោម​ត្រចៀក​ក៏ដោយ​ក៏​ Daehwi នៅ​តែ​ត្រឡប់​មក​សម្តែង​លើ​ឆាក​វិញ​ និង​បញ្ចប់​ការ​ច្រៀង​សម្តែង​របស់​គាត់​ក្នុង​កម្មវិធី​នេះ​។

ក្រោយ​មក ផលិត​កម្ម YMC Entertainment បាន​ពន្យល់​ថា​ស្នាម​របួស​នេះ​គឺ​បណ្តាលមក​ពី​ផ្នែក​ខាង​លើ​នៃ​មៃ​ក្រូ​ហ្វូន​ដែល​ធ្វើ​ឱ្យ​ត្រចៀក​របស់​គាត់​មាន​ការ​ដាច់​រលាត់​រហូត​ដល់​ហូរ​ឈាម​ដូច្នេះ​។ គេ​បាន​ចាត់​ទុក​ថា​វា​គ្រាន់​តែ​ជា​ស្នាម​រលាត់​តូច​មួយ​ប៉ុណ្ណោះ​ ហើយ​គេ​បាន​ឱ្យ​យោបល់​ Daehwi សម្រាក​ដើម្បី​ព្យាបាល​វា​ឱ្យ​ជា​សះ​ស្បើយ​៕

ប្រភព៖ koreaboo

(Number Of Views: 1,150 times)