តាមការរាយការណ៍​ដ៏​ច្បាស់​ការ​មួ​យ​ពី Ilgan Sports ឱ្យ​ដឹង​ថា សមា​ជិ​ក​ស្រី​៣ រូប​​នៃ​​ក្រុម​ចម្រៀង​ស្រី​ចាស់​វស្សា Girls’ Generation របស់​ផលិត​កម្ម SM Entertainment រួម​មាន Sooyoung, Seohyun និង Tiffany បាន​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​ថ្មី​ទៀត​ជាមួយ​នឹង​ផលិត​កម្ម​នោះ​ទេ។

ទាក់ទងនឹងរឿងចាក​ចេញ​ពី​ក្រុម​នេះ កាល​ពី​មុន​ចេញ​របាយ​ការណ៍​ខាង​លើ​ក៏​មាន​ការ​រាយ​ការណ៍​មួយ​ដែល​បាន​លើក​ឡើង​ថា Tiffany គ្រោង​នឹង​ចាក​ចេញ​ពី​កូរ៉េ​ដើម្បី​ទៅ​សិក្សា​ផ្នែក​សម្តែង​ក្រោយ​ពេល​កុងត្រា​បញ្ចប់​។ ចំណែក Sooyoung & Seohyun គ្រោង​នឹង​ផ្តោត​លើ​អាជីព​សម្តែង​របស់​ពួក​គេ​ក្រោម​ដំបូល​ទ្រនំ​ថ្មី​រៀងៗ​ខ្លួន។

ជាការឆ្លើយតប និង​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់ ផលិត​កម្ម SM Entertainment កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ម្សិល​មិញ​នេះ​បាន​ឱ្យ​ដឹង​ថា៖ “Girls’ Generation ជា​ក្រុម​ដ៏​សំខាន់​មួយ​ទាំង​ចំពោះ​ផលិត​កម្ម និង​អ្នក​គាំទ្រ​…​សមា​ជិក​ក្រុម​នេះ​មិន​បាន​គិត​ពី​រឿង​រំសាយ​ក្រុម​នោះ​ទេ​…​តែ​កុងត្រា​របស់​សមា​ជិក​៣ រូប​ជាមួយ​នឹង​ផលិត​កម្ម​ដល់​ថ្ងៃ​ផុត​កំណត់​ហើយ​…​ទិស​ដៅ​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រុម​នេះ​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត​ក្រោយ​ពេល​ពិភាក្សា​គ្នា​ជាមួយ​នឹង​សមា​ជិក”។

រហូតមកទល់នឹងពេលនេះ​គេ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា​ មាន​តែ Taeyeon, YoonA, Hyoyeon, Yuri & Sunny តែ​ប៉ុណ្ណោះ​ដែល​បាន​យល់​ព្រម​ចុះ​ហត្ថ​លេខា​បន្ត​កុងត្រា​ថ្មី​ជាមួយ​នឹង​ផលិត​កម្ម SM Entertainment ។ បែប​នេះ​ក្រុម Girls’ Generation ពិត​ជា​នឹង​បន្ត​​ដំណើរ​លើ​វិថី​សិល្បៈ​របស់​ពួក​គេ​ទៅ​មុខ​ទៀត​ដោយ​មាន​សមាជិក​ត្រឹម​តែ​៥ នាក់​ជា​មិនខាន​៕

ប្រភព៖ allkpop

(Number Of Views: 746 times)