ថ្មីៗ​នេះ G-Dragon  សមាជិក​ក្រុម​ចម្រៀង​ប្រុស​ BIGBANG និង​ស្រី​ស្រស់​ IU បាន​បង្ហាញ​នូវ​មិត្ត​ភាព​ដ៏​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ម្តង​ទៀត​។ កាល​ពី​ថ្ងៃទី៧ ខែតុលា កន្លង​ទៅ​មិន​យូរ​ប៉ុន្មាន​នេះ​ កញ្ញា IU បាន​បង្ហាញ​ខ្លួន​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​ដំណើរ​​ប្រគំ​តន្ត្រីទេស​ចរ​ជើង​ចុង​ក្រោយ​​របស់​ប្រុស​ស្អាត G-Dragon ដែល​ធ្វើឡើង​​ក្នុង​ទីក្រុង​តៃ​បិុ​។ អ្នក​ទាំង​ពីរ​បាន​ច្រៀង​បទ​ “Palette” និង​ “Missing You” ជាមួយ​គ្នា​ដោយ​បាន​បង្អួត​នូវ​សំនៀង​ដ៏ពីរោះ​ពិរម្យ​សីុ​សង្វាក់​គ្នា​របស់​ពួក​គេ​។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ស្រែក​អបអរ​អ្នក​ទាំង​ពីរ​ និង​បាន​ស្ងើច​សរសើរ​កញ្ញា IU មិន​ដាច់​មិន​មាត់​ដោ​យ​សារ​នាង​​បាន​ញែក​ពេល​ពី​កាល​វិភាគ​ដ៏មមាញឹក​របស់​នាង​ ហើយ​ជិះ​យន្ត​ហោះ​ឆ្ពោះ​ទៅ​កាន់​កោះ​តៃ​វ៉ាន់​សម្រាប់​ចូល​រួម​ការ​ប្រគំ​តន្ត្រី​របស់​​កំលោះ  G-Dragon។

អំឡុង​ពេល​កម្ម​វិធី​ប្រគំ​តន្ត្រី​ស្រី​ស្រស់​ IU ក៏​បាន​អញ្ជើញ​ប្រុស​ស្អាត​ G-Dragon ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​ប្រគំ​តន្ត្រី​ផ្ទាល់​នា​ពេល​ខាង​មុខ​របស់​នាង​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ខែ​ធ្នូ​ ហើយ​កំលោះ​រូប​នេះ​បាន​ឆ្លើយ​តប​ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ថា “យល់​ព្រម​ ខ្ញុំ​នឹង​ទៅ​”។ កាល​ពី​មុន​ កំលោះ​ G-Dragon បាន​បង្ហាញ​វត្ត​មាន​ក្នុង​បទ​ចម្រៀង​របស់​កញ្ញា IU ដែល​ស្ថិត​ក្នុង​អាល់​ប៊ុម​ដ៏ល្បី​របស់​នាង​មាន​ចំណង​ជើង​ថា “Palette”។ G-Dragon ត្រូវ​​បាន​គេ​សរសើរ​ចំពោះ​ស្នា​ដៃ​និពន្ធ​ដ៏អស្ចារ្យ​ដែល​គាត់​បាន​សរសេរ​ត្រង់​ផ្នែក​រ៉ែប​របស់​គាត់​ក្នុង​បទ​ចម្រៀង​នេះ​៕

ប្រភព៖ soompi

(Number Of Views: 402 times)