អារម្មណ៍រីករាយ និង​អារម្មណ៍​សោក​សៅ​ពិត​ជា​មិន​ខុស​អី​ពី​រនោច និង​ខ្នើត​នោះ​ទេ ពោល​គឺ​ពេល​ណា​ក្នុង​ខ្លួន​យើង​មាន​តែ​ភាព​រីក​រាយ នោះ​អារម្មណ៍​ហ្មង​សៅ​ពិត​ជា​មិន​ហ៊ាន​មក​ក្បែរ​ឡើយ​។ តែ​ពេល​មាន​វត្តមាន​នៃ​ភាព​សោក​សៅ នោះ​អារម្មណ៍​នៃ​ភាព​រីក​រាយ​ពិត​ជា​មិន​ដឹង​ថា​រត់​ទៅ​ណា​បាត់​តាំង​ពី​ពេល​ណា​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ពិត​ជា​គ្មាន​នរណា​ម្នាក់​ដែល​អាច​គេច​ផុត​ពី​ភាព​សោក​សៅ​ដែល​ធ្វើ​ឱ្យ​យើង​មាន​សម្ពាធ​ក្នុង​អារម្មណ៍​បាន​នោះ​ទេ។ ​ហេតុ​នេះ​បាន​ជា​គ្រប់​គ្នា​តែង​មាន​វិធី​ដោះ​ស្រាយ​ទល់​នឹង​បញ្ហា​ដើម្បី​សម្រួ​លអារម្មណ៍​រៀងៗ​ខ្លួន​។ ចំណែក​តារា​ប្រុស​ស្រី​ល្បីៗ​ទាំង​អស់​ខាង​ក្រោម​នេះ​ក៏​ដូច​គ្នា​។ ចង់​ដឹង​ថា​តើ​ពួក​គេ​សម្រួល​ចិត្ត​ដោយ​ធ្វើ​អ្វី​ខ្លះ សូម​​មើល​ខាង​ក្រោម​នេះ​ទាំ​ង​អស់​គ្នា៖

1 – Red Velvet’s Irene

ពេលមានសម្ពាធ​ក្នុង​អារម្មណ៍ Irene តែង​គូស​ផែន​ទី​នៃ​ចិត្ត​របស់​នាង ហើយ​ធ្វើ​ការ​ប្រមូល​គំនិត​ដើម្បី​ដោះ​ស្រាយ។

2 – EXO’s Xiumin

ពេលពិបាកចិត្ត Xiumin មិន​នៅ​ស្ងៀម​ទេ ពោល​គឺ​គេ​តែង​រៀប​ចំ​របស់​របរ​នានា និង​សម្អាត​ផ្ទះ​ដើម្បី​កុំ​ឱ្យ​ខ្លួន​នៅ​ទំនេរ។

3 – INFINITE’s SungJong

ពេលមិនសប្បាយចិត្ត​ម្តងៗ Sungjong ចូល​ចិត្ត​បញ្ចេញ​កំហឹង​ដាក់​តុក្កតា​ខ្លា​ឃ្មុំ​របស់​ខ្លួន។

4 – AOM’s JiMin

JiMin ឱ្យតែមានភាព​ល្អក់​កករ​ក្នុង​អារម្មណ៍​នាង​ដឹង​តែ​ពី​យក​អាវ​មក​ហូត​ចេស​ចេញ​អស់​ហើយ។

5 – FISTLAND’s Lee Hongki

Hongki ឱ្យតែមិន​ស្រួល​ក្នុង​អារម្មណ៍​គឺ​គេ​តែង​ជ្រើស​យក​វិធី​សម្រួល​ដោយ​ការ​លាប ឬ​គូស​ផ្កា​លើ​ក្រចក​ជា​ការ​កម្សាន្ត​។

6 – SBSD’s TaeYeon

TaeYeon យកការចាក់​​អំបោះ​ដើម្បី​រម្សាយ​អារម្មណ៍​ហ្មង​សៅ​របស់​នាង។

7 – Suzy

Suzy ម្នាក់នេះឱ្យ​តែ​មិន​សប្បាយ​ចិត្ត នាង​ចូល​ចិត្ត​រត់​ទៅ​ស្រែក​ឱ្យ​ខ្លាំងៗ​នៅ​ទន្លេ​ហាន​ក្នុង​ទីក្រុង​សេអ៊ូល ខ្លាំង​ណាស់​។

ប្រភព៖ Starsdaily

(Number Of Views: 1,046 times)