ស្រី​ស្រស់​ IU បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ឆ្ពោះ​ទៅ​កាន់កោះ​តៃ​វ៉ាន់​ដើម្បី​សម្តែង​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​ទេស​ចរ​ឈ្មោះ World Tour Act III: Motte’ របស់​ប្រុស​ស្អាត​ G-Dragon! អ្នក​គាំទ្រ​ជា​ច្រើន​បាន​​នាំ​គ្នា​ពិភាក្សា​ពី​ចំណង​មិត្ត​ភាព និង​កិច្ច​សហការ​​ដ៏យូរ​អង្វែង​រវាងកញ្ញា ​ IU  និងកំលោះ G-Dragon ចាប់​តាំង​ពី​នាង​បានធ្វើ​ដំណើរ​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ​  Incheon នៅ​ថ្ងៃទី៧ ខែតុលា។ IU នឹង​បង្ហាញ​ខ្លួន​ឈរ​ និង​សម្តែង​លើ​ឆាក​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​របស់​សមាជិក​ក្រុម​ Big Bang រូប​នេះ​នៅ​ថ្ងៃទី៧ និង៨ ខែតុលា ក្នុង​​ទីក្រុង​តៃ​បិុ​ និង​តៃ​វ៉ាន់​ ហើយ​គេ​បាន​រាយ​ការណ៍​ថា​អ្នក​ទាំង​ពីរ​បាន​ត្រៀម​ធ្វើ​ការ​ច្រៀង​សម្តែង​លើ​ឆាក​ជាង​មួយ​គ្នា​ទៀត​ផង​។

គួរ​រំលឹក​ផង​ដែរ​ នេះ​មិន​មែន​ទើប​តែ​ជា​លើក​ដំបូង​ទេ​ដែល​នាងនឹង​​ច្រៀង​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​គាត់​។ G-Dragon បាន​បង្ហាញ​ខ្លួន​ក្នុង​បទ​ចម្រៀង​របស់​ IU ដែល​មាន​ចំណង​ជើង​ថា “Palette” ដែល​បាន​ចេញ​កាល​ពី​ក្នុង​ខែ​មេសា​ ហើយ​ក្រោយ​មក​នាង​បាន​បន្ត​ច្រៀង​សម្តែង​បទ​នេះ​​ជាមួយ​នឹង​ប្រុស​ស្អាត​រូប​នេះ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​គាត់​ក្នុង​ទីក្រុង​សេអ៊ូល​កាល​ពី​ខែ​មិថុនា​ ផង​ដែរ។ កញ្ញា IU ក៏បាន​ចែក​រំលែក​រូប​ភាពនៅ​ព្រលាន​យន្ត​ហោះ​​របស់​នាងនៅ​ខាង​លើ​នេះ​មុន​ឡើង​យន្ត​ហោះ​៕

ប្រភព៖ allkpop

(Number Of Views: 1,635 times)