មើល​ទៅ​ហាក់​ដូច​ជា​តារា​ចម្រៀង Rain កំពុង​តែ​ថែ​រក្សា​ភរិយា​របស់​គាត់ Kim Tae Hee  ​បាន​យ៉ាង​ល្អ​។ បើ​យោង​តាម​សម្តី​​របស់​អ្នក​តំណាង​ពី  Star News ឱ្យ​ដឹង​ថា  បច្ចុប្បន្ន​នេះ​ Rain យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី​ត្រូវ​ការ​របស់​​ភរិយា​គាត់​ខ្លាំង​ណាស់​បើ​ទោះ​ជា​គេ​ជាប់​រវល់​នឹង​ការ​ថត​កុន និង​កម្មវិធីផ្សេង​ៗ​​យ៉ាង​ណា​ក៏ដោយ​។ តាម​សេចក្តី​រាយការណ៍​ផ្តាច់​មុខ​មួយចំនួន​​ឱ្យ​ដឹង​ថា Rain បញ្ចប់​ថត​ភាព​យន្ត​រឿង ‘Uhm Bok Dong’ កាល​ពី​ថ្ងៃទី២៨ ខែកញ្ញា និង​កំពុង​តែ​ថត​រឿង ‘The Unit’ សម្រាប់​ទូរទស្សន៍ KBS 2TV។

គេ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​កាល​កំពុង​ថត​ភាព​យន្ត​ថ្មី​នៅ​តំបន់​ជន​បទ​ Rain បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ដើម្បី​មើល​ថែ​ប្រពន្ធ​បើ​សិន​គ្មាន​គ្រោង​ថត​កុន​នៅ​ពេល​ព្រឹក​ព្រលឹម​។ លើស​ពី​នេះ​ទៅ​ទៀត Rain ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ខណៈ​ការ​ថត​រឿង ‘The Unit’​ របស់​ទូរទស្សន៍ KBS 2TV ត្រូវ​បាន​បញ្ចប់​ដោយ​នេះ​បង្ហាញ​ពី​ការ​ស្រឡាញ់​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​ចំពោះ​ Kim Tae Hee។ គួរ​រំលឹក​ផង​ដែរ​ អ្នក​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​កាល​ពី​ខែ​មករា ក្នុង​ឆ្នាំ​នេះ​ ហើយ​ក៏បាន​ចែក​រំលែក​ព័ត៌មាន​ពី​កូន​របស់​ពួក​គេ​ក្នុង​ខែ​ឧសភា៕

ប្រភព៖ allkpop

(Number Of Views: 439 times)