ខណៈនេះ តារា​ចម្រៀង​របស់​ផលិត​កម្ម YG Entertainment ពីរ​រូប​គឺ Sandara Park និង Taeyang ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​តែ​នៅ​ប្រទេស​ថៃ​ជាមួយ​គ្នា។

Sandara Park ទៅ​​ប្រទេស​ថៃ​ក្នុង​គោល​ដៅ​បី។ គោល​ដៅ​ទី​មួយ​របស់​នាង​គឺ​ទៅ​ទី​នោះ​ដើម្បី​គាំទ្រ Taeyang ព្រោះ​ដំណើរ​ប្រគំ​តន្ត្រី “White Night” របស់ Taeyang កំពុង​តែ​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ។

Dinner at YG republique Bangkok 🥓🍴😋 kob khub ka 🙏🏻 so yummy!!!

A post shared by Sandara Park (@daraxxi) on

ទីពីរគឺ Sandara Park ទៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ភោជនី​យដ្ឋាន​គ្រួសារ YG Entertainment ដែល​​បើក​នៅ​ក្នុង​ប្រទេស​ថៃ​​។

ចំណែកគោលដៅចុងក្រោយ​របស់ Sandara Park នៅ​ប្រទេស​ថៃ​នោះ​គឺ​នាង​ក៏​ត្រូវ​ថត​ស្ពត​ពាណិជ្ជ​កម្ម​សាប៊ូ​កក់​សក់​ម៉ាក “Head & Shoulders” ​ផង​ដែរ​។

Head & Shoulders with Mario 😀 #HaveItAll

A post shared by Sandara Park (@daraxxi) on

វាជារឿងដ៏រីករាយមួយដែល​ប្រិយ​មិត្ត​តែង​តែ​បាន​ឃើញ​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម YG Entertainment ផ្តល់​នូវ​ការ​គាំទ្រ​ចំពោះ​គ្នា​ទៅ​វិ​ញ​ទៅ​មក​ប្រកប​ដោយ​មិត្ត​ភាព​បែប​នេះ។

យើងនៅចាំថា កាល​ពី​ខែ​កញ្ញា មុន​នេះ Sandara Park ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​របស់​មិត្ត​រួម​ទ្រនំ G- Dragon ដែល​បាន​រៀប​ចំ​ឡើង​នៅ​ទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ផង​ដែរ។

ដោយសារតែងតែបាន​បង្ហាញ​ខ្លួន​ជា​ញឹក​ញាប់​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​មិត្ត​រួម​ផលិត​កម្ម និង​មាន​ចរិត​ចេះ​ជួយ​យក​អាសា​មិត្ត​បែប​នេះ គ្រប់​គ្នា​ពិត​ជា​ចង់​ក្លាយ​ជា​មិត្ត​រួម​ផលិត​កម្ម​ជាមួយ​នឹង​ក្រមុំ​រូប​ស្រស់ Sandara Park ម្នាក់​នេះ​គ្រប់ៗ​គ្នា៕

Sawasdee ka!!! 🙏🏻

A post shared by Sandara Park (@daraxxi) on

ប្រភព៖ koreaboo

(Number Of Views: 477 times)