ដូចដែលប្រិយមិត្តដឹង​ស្រាប់​ហើយ​ថា ក្នុង​ពិភព K-pop ដ៏​ល្បី​ល្បាញ​របស់​កូរ៉េ​គឺ​ពិត​ជា​មាន​ក្រុម​ចម្រៀង​ប្រុស​ស្រី​ច្រើន​រាប់​មិន​អស់​នោះ​ទេ ហើយ​ក្រុម ឬ​តារា​ចម្រៀង​មួយៗ​តែង​មាន​អ្នក​គាំទ្រ​រៀងៗ​ខ្លួន។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​តាម​រយៈ​ការ​ស្ទង់​មតិ​មួយ MelOn បាន​រក​ឃើញ​នូវ​ក្រុម​ចម្រៀង​ប្រុស​ស្រី​ដែល​ល្បី​ជាង​គេ​បំផុត​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​នា​ឆ្នាំ​២០១៧ ដែល​ជិត​នឹង​ផុត​ទៅ​ហើយ​នេះ។ ដោយ​ឡែក ក្រុម​ចម្រៀង​ស្រី Black Pink ដែល​ល្បី និង​មាន​គេ​ចុច​ស្វែង​រក​រហូត​ដល់​ទៅ​ជាង​២ លាន​ដង ខណៈ​នេះ​មិន​បាន​ស្ថិត​នៅ​ក្នុង​ក្រុម​កំពូល​ទាំង​១០ របស់ MelOn នោះ​ទេ​។ ខាង​ក្រោម​នេះ​ជា​ក្រុម​ដែល​ស្ថិត​នៅ​លំដាប់​កំពូល​ទាំង​១០ ៖

  1. EXO – 21,918,762

  1. BTS – 17,582,595

  1. BIGBANG – 9,912,502

  1. TWICE – 7,600,034

  1. Girls’ Generation – 6,669,260

  1. MAMAMOO – 5,603,874

  1. Red Velvet – 5,442,989

  1. BTOB – 5,391,461

  1. GFRIEND – 5,266,890

  1. WINNER – 4,511,427

ប្រភព៖ koreaboo

(Number Of Views: 3,022 times)