ការចង់បានរូបទុក​ជា​អនុ​ស្សាវរីយ៍​ជាមួយ​តារា​ក្នុង​ដួង​ចិត្ត​គឺ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​គ្រប់​រូប​ប្រាថ្នា និង​ចង់​បាន​ជា​ខ្លាំង​។ តែ​មាន​ហេតុ​ផល​មួយ​បែរ​ជា​បាន​ធ្វើ​ឱ្យ​ក្រុម​ចម្រៀង​ស្រី Girl’s Day សម្រេច​លែង​ថត​រូប​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ពួក​គេ​តែ​ម្តង។

ទាក់ទងនឹងរឿងនេះ Hyeri បាន​ចូល​ខ្លួន​បក​ស្រា​យ​ពី​ហេតុ​ផល និង​បទ​ពិសោធន៍​ដែល​នាង​ធ្លាប់​បាន​ជួប​ក្នុង​ពេល​កន្លង​មក​ក្នុង​នាម​ជា​តារា​មួយ​រូប។ Hyeri ធ្លាប់​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ចូល​មក​សុំ​ថត​រូប​ជាមួយ ហើយ​នាង​ក៏​ព្រម​ថត​តាម​សំណើ​របស់​ពួក​គេ។

ក្រោយមកនាងក៏​បាន​ធ្វើ​ការ​ស្វែង​រក​រូប​ដោយ​វាយ​ឈ្មោះ​របស់​នាង។ គាប់​ជួន​អី​កាល​នោះ​នាង​ក៏​បាន​ប្រទះ​ឃើញ​រូប​ខ្លួន​មួយ​សន្លឹក​ដែល​បាន​ថត​ជាមួយ​នឹង​អ្នក​គាំទ្រ។

អ្វីដែលធ្វើឱ្យនាងមាន​ការ​ភ្ញាក់​ផ្អើល​នោះ​គឺ​ត្រង់​ថា អម​ជាមួយ​នឹង​រូប​នោះ​មាន​ភ្ជាប់​នូវ​ល្បះ​មួយ​ឃ្លា​ដែល​ដាក់​ថា “មិន​ជា​ស្អាត​ប៉ុន្មាន​ទេ”។

ពេលនោះ Hyeri ភ្ញាក់​ខ្លួន​ថា បណ្តា​អ្នក​គាំទ្រ​ទាំង​នោះ​ប្រហែល​ជា​បាន​ប្រើ​កម្ម​វិធី PhotoShop ដើម្បី​ជួយ​កែ​ធ្វើ​ឱ្យ​រូប​របស់​ពួក​គេ​មើល​ទៅ​កាន់​តែ​ស្អាត​លុប​លើ​រូប​របស់​ខ្លួន។

Hyeri យល់ថាអ្នកគាំទ្រ​ខ្លះ​សុំ​ថត​រូប​ជាមួយ​ដើម្បី​ប្រើ​រូប​នេះ​ធ្វើ​ការ​វាយ​បក​មក​លើ​នាង​វិញ​តាម​រយៈ​ការ​ប្រៀប​ធៀប​គ្នា ឬ​ក៏​សរសេរ​អ្វី​មិន​ល្អ​ពី​ខ្លួ​ន។ Hyeri៖ “អម​ជាមួយ​រូប ពួក​គេ​អាច​សរសេរ​អ្វី​ផ្តេ​ស​ផ្តាស​ដូច​ជា “ខ្ញុំ​បាន​ជួប​ Hyeri ដោយ​ផ្ទាល់​ហើយ រូប​ពិត​របស់​នាង​អត់​ស្អាត​នោះ​ទេ…​ឯ​ឫក​ពារ​​នាង​វិញ​ក៏​​មិន​ជា​ល្អ​ប៉ុន្មាន​ដែរ។” ខ្ញុំ​បាន​ព្រម​ថត​រូប​ជាមួយ​ពួក​គេ​កាល​នោះ​មក​ពី​ខ្ញុំ​យល់​ថា​ជា​ការ​ដឹង​គុណ​ដល់​ពួក​គេ​…​តែ​ដឹង​អី​ពួក​គេ​បែរ​ជា​ប្រើ​រូប​នោះ​យក​មក​វាយ​បក​លើ​ខ្ញុំ​ទៅ​វិញ”៕

ប្រភព៖ koreaboo

(Number Of Views: 1,542 times)