រហូតមកទល់នឹងពេលនេះ ចំនួន​នៃ​អ្នក​ចូល​មើល​គណនី​បណ្តាញ​សង្គម Instagram របស់​តារា​សម្តែង​ប្រុស​Lee Jong Suk កើន​ឡើង​ក្នុង​ចំនួន​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ ​និង​ច្រើ​ន​ជាង​ចំនួន​អ្នក​ចូល​មើល​គណនី​បណ្តាញ​នេះ​របស់​តារា​ប្រុស​ស្រី​កូរ៉េ​ឯ​ទៀត​​។ គូស​បញ្ជាក់​ផង​ដែរ​ថា Lee Jong Suk បាន​បើក​គណនី Instagram ​របស់​ខ្លួន​ដំបូង​កាល​ពី​ឆ្នាំ​២០១៤ ។

ក្រោយបើកគណនីភ្លាម អ្នក​គាំទ្រ​ក៏​បាន​ចាប់​ផ្តើម​នាំ​គ្នា​ចូល​មើល​ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ដែល Lee Jong Suk បង្ហោះ​ក្នុង​នោះ​ទាក់​ទង​នឹ​ង​ខ្សែ​ភាព​យន្ត​ភាគ ក៏​ដូច​ជា​រូប​ភាព​ផ្សេងៗ​។ ស្រាប់​តែ​ថ្មីៗ​នេះ គណនី Instagram របស់ Lee Jong Suk មាន​អ្នក​ចូល​មើល​កើន​រហូត​ដល់​ទៅ​១០ លាន​នាក់​ហើយ។ ចំនួន​នេះ​ធ្វើ​ឱ្យ Lee Jong Suk ក្លាយ​ជា​តារា​សម្តែងប្រុសកូរ៉េ​ដំបូង​គេ​តែ​ម្នាក​គត់​ដែល​មាន​អ្នក​ចូល​មើល​គណនី Instagram ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ៕

 

ប្រភព៖ koreaboo

(Number Of Views: 1,929 times)