ក្រមុំរូបស្អាត​សម្លេង​ពីរោះ និង​​មាន​ទេព​កោសល្យ​សម្តែង​ Yoona សមា​ជិក​ក្រុម​ចម្រៀង​ស្រី Girls’ Generation ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​បញ្ចូល​ក្នុង​បេក្ខភាព​ដណ្តើម​ពាន “កំពូល​តារា​សម្តែង​ស្រី​រលក​ក្រោយ” ក្នុង​កម្ម​វិធី​ពាន​រង្វាន់​ភាព​យន្ត​ធំៗ​ពីរ​គឺ​កម្ម​វិធី “ពាន​រង្វាន់​ភាព​យន្ត Daejong លើក​ទី​៥៤” ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ឯ​សាល Sejong Center for the Performing Arts និង​កម្ម​វិធី “ពាន​រង្វាន់​ក្រុង​សេអ៊ូល” ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ឯ Kyung Hee University Grand Peace Palace ។

Yoona បានចាប់មាន​ឈ្មោះ​ល្បី​ខ្លាំង​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ “Cooperation” ដែល​រួម​សម្តែង​ដោយ​តារា​សម្តែង Hyun Bin និង Yoo Hae Jin ផង​ដែរ។ បេក្ខភាព​ប្រជែង​ជាមួយ​ Yoona ក្នុង​កម្ម​វិធី​ពាន​រង្វាន់​ភាព​យន្ត Daejong លើក​ទី​៥៤ រួម​មាន​តារា​សម្តែង​ស្រី Shin Eun Soo, Oh Ye Sul, Lee Soo Kyung និង Choi Hee Seo ។ ប្រជែង​ជាមួយ​នឹង Yoona ដូច​គ្នា​ក្នុង​កម្ម​វិធី​ពាន​រង្វាន់​ក្រុង​សេអ៊ូល រួម​មាន​តារា​សម្តែង​ស្រី Choi Hee Seo, Lee Sang Hee និង Seolhyun ។ ចាំ​មើល​ថា​តើ Yoona នឹង​អាច​យក​ឈ្នះ​គូ​ប្រជែង​ក្នុង​កម្ម​វិធី​ដែល​នឹង​ធ្វើ​ឡើង​មុន​ក្រោយ​គ្នា​ពីរ​ថ្ងៃ​ក្នុង​ខែ​ក្រោយ​នេះ​កា្លយ​ជា​កំពូល​តារា​សម្តែង​ស្រី​ប្រចាំ​ឆ្នាំ​នេះ​បាន​ដែរ​​ឬ​ក៏​យ៉ាង​ណា​?

ប្រភព៖ koreaboo

(Number Of Views: 655 times)