មនុស្សមិនតិចនាក់​ទេ​ដែល​មិន​បាន​ដឹង​ថា​តាម​ពិត​តារា​ចម្រៀង​ប្រុស​ទាំង​៥ ដួង​ខាង​ក្រោម​នេះ​ធ្លាប់​បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ជា​តារា​សម្តែង​តាំង​តែ​កាល​ពី​ពួក​គេ​នៅ​ជា​កូន​ក្មេង​មក​ម្ល៉េះ ទើប​ក្រោយ​មក​នៅ​ពេល​ធំ​ឡើង​ពួក​គេ​ក៏​បាន​បង្ហាញ​ខ្លួន​ជា​តារា​ចម្រៀង​នៅ​ក្នុង​ក្រុម និង​ផលិត​កម្ម​ផ្សេងៗ​គ្នា។ មិន​ត្រឹម​តែ​មាន​រូប​សម្បត្តិ​គួរ​ឱ្យ​ស្រឡាញ់​តែ​ប៉ុណ្ណោះ​ទេ តែ​សក្តា​នុពល​ខាង​សិល្បៈ​របស់​ពួក​គេ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ។ ចង់​ដឹង​ថា​តើ​តារា​ចម្រៀង​ណា​ខ្លះ​ដែល​បាន​សម្តែង​ភាព​យន្ត​តាំង​ពី​នៅ​ជា​កូន​ក្មេង សូម​មើល​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

1 – Big Bang’s Taeyang

Taeyang សម្តែង​ក្នុង​រឿង “Kiss Me Much” ដែល​កាល​នោះ​គេ​ទើប​មាន​អាយុ​ត្រឹម​តែ​១៣ ឆ្នាំ​ប៉ុណ្ណោះ។ ក្នុង​រឿង​នោះ Taeyang សម្តែង​ជា​តួ​សិស្ស​ខូច​ម្នាក់។

2 – FTISLAND’s Hongki

Hongki ធ្លាប់បានសម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​ជា​ច្រើន​ដូច​ជា​រឿង “Magic Card Masuri”, “There’s a Light at the Tip of My Fingernails”, “Ggangsoon” និង​រឿង “Side Dot” កាល​ពី​ឆ្នាំ​២០០២ ។

3 – B1A4’s Jingyoung

ក្នុងសៀវភៅគំនូរ​របស់ Yoo Heeyeol  Jinyoung ឱ្យ​ដឹង​ថា​គេ​ធ្លាប់​បាន​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​ជា​ច្រើន​ដូច​ជា​រឿង​ “Supermom” ជា​ដើម។

4 – SF9’s Chanhee

Chanhee ធ្លាប់សម្តែង​ក្នុង​ភាព​យន្ត​ភាគ​ជា​ច្រើន​រឿង​រួម​មាន​ដូច​ជា “Signal”, “Can You Hear My Heart?” និង​រឿង “The Innocent Man” ។

5 – ASTRO’s Moonbin

Moonbin ក្រៅពីសម្តែង​ក្នុង​វីដេអូ​ចម្រៀង​បទ “Balloon” របស់​ក្រុម​ចម្រៀង​ប្រុស TVXQ គេ​ក៏​ធ្លាប់​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង “Boys Over Flowers” ផង​ដែរ៕

ប្រភព៖ koreaboo

(Number Of Views: 881 times)