ក្នុងការ Live វីដេអូ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រមុំ Jennie សមា​ជិក​ក្រុម​ចម្រៀង​ស្រី Black Pink របស់​ផលិត​កម្ម YG Entertainment បាន​ធ្វើ​ការ​ឆ្លើយ​តប​នូវ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ​ចង់​ដឹង​ពី​នាង។

អ្នកគាំទ្រម្នាក់បានសួរ​ទៅ Jennie ថា​តើ​ហេតុ​អី​បាន​ជា​កាល​ពី​នាង​នៅ​ក្មេង​បែរ​ជា​សម្រេច​ចិត្ត​ទៅ​រៀន​នៅ​បរទេស​ទៅ​វិញ? បក​ស្រាយ​ចម្ងល់​នេះ Jennie ក៏​បាន​លើក​ឡើង​រឿ​ង​អតីត​មួយ​កាល​ពី​កុមារ​ភាព​របស់​នាង។

Jennie៖ “ពេលខ្ញុំអាយុ​៩ ឆ្នាំ ខ្ញុំ​បាន​ទៅ​ដើរ​លេង​នៅ New Zealand និង​អូស្តា្រលី​…​ពេល​ទៅ​ដល់ New Zealand ម្តាយ​ខ្ញុំ​ក៏​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ចូល​ចិត្ត​ទី​នោះ​ដែរ​ទេ? កាល​នោះ​ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​វិញ​ថា ខ្ញុំ​ចូល​ចិត្ត”។

Jennie បន្តទៀតថា៖ “គាត់​ក៏​សួរ​ទៀ​តថា តើ​ខ្ញុំ​ចង់​រស់​នៅ​ទី​នោះ​ដែរ​ទេ? ហើយ​ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា​ចង់​ទៀ​ត​…​ស្រាប់​តែ​ឆ្នាំ​ក្រោយ​គាត់​ក៏​បាន​បញ្ជូន​ខ្ញុំ​ឱ្យ​មក​រៀន​នៅ New Zealand តែ​ម្តង​…​កាល​នោះ​ខ្ញុំ​ទើប​តែ​អាយុ​១០ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក៏​មិន​សូវ​ជា​យល់​ដឹង​អ្វី​ច្រើន​ដែរ”។

ជាចុងក្រោយ Jennie រៀប​រាប់​ប្រាប់​​អ្នក​គាំទ្រ​ទាំង​អស់​សំណើច​ថា​៖ “មិន​នឹក​ស្មាន​ថា​គ្រាន់​តែ​ឆ្លើយ​សំណួរ​ម្តាយ​ខ្ញុំ​ប៉ុណ្ណឹង​ស្រាប់​តែ​គាត់​បញ្ជូន​ខ្ញុំ​ឱ្យ​មក​រៀន​នៅ​បរទេស​ដូច​នេះ​សោះ​ហើយ”។ ប្រិយ​មិត្ត​អាច​ចុច​មើល​វីដេអូ​ទាំង​ស្រុង​ខាង​ក្រោម​នេះ​បាន​៖

ប្រភព៖ koreaboo

(Number Of Views: 1,748 times)