សម្រាប់ពលរដ្ឋប្រុស​ទាំង​អស់​នៅ​ប្រទេស​កូរ៉េ​គ្មាន​អ្នក​ណា​ម្នាក់​ដែល​អាច​គេច​ផុត​ពី​ច្បាប់​បំពេញ​កាតព្វ​កិច្ច​យោធា​របស់​ប្រទេស​ខ្លួន​នោះ​ទេ ដែល​នេះ​បូក​រួម​ទាំង​ជន​សាមញ្ញ និង​តារា​ល្បីៗ​ផង​ដែរ។ ក្រោយ​ការ​ចាក​ចេញ​មួយ​រយៈ​ពី​សិល្បៈ​ដើម្បី​បំពេញ​កាតព្វ​កិច្ច​នេះ​របស់​តារា​ប្រុស​ជា​ហូរ​ហែ ពេល​នេះ​ពេល​វេលា​របស់​តារា​សម្តែង​ប្រុស Kim Soo Hyun ក៏​បាន​ចូល​មក​ដល់​ដែរ​ហើយ។

ផលិតកម្ម Key East Entertainment ទើប​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ក្តៅៗ​មួយ​ឱ្យ​ដឹង​ថា៖ “Kim Soo Hyun បាន​ចុះ​ឈ្មោះ​ដើម្បី​បំពេញ​កាតព្វ​កិច្ច​យោធា​រួច​រាល់​ហើយ។ គេ​នឹង​ត្រូវ​ចូល​ទៅ​បម្រើការ​នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ។ Kim Soo Hyun យល់​ថា​ការ​បម្រើ​ជាតិ​ជា​កាតព្វ​កិច្ច​ដ៏​សំខាន់​បំផុត​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ ហើយ​គេ​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ស្ងាត់ៗ​ដោយ​មិន​មាន​វត្តមាន​អ្នក​សារព័ត៌​មាន ឬ​អ្នក​គាំទ្រ​អ្វី​ទាំង​អស់”។ ជា​ចុង​ក្រោយ ផលិត​កម្ម​បាន​ស្នើ​ឱ្យ​គ្រប់​គ្នា​ជូន​ពរ ក៏​ដូច​ជា​បន្ត​គាំទ្រ​តារា​សម្តែង​សង្ហា​ម្នាក់​នេះ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​គេ​ផង​ដែរ៕

ប្រភព៖ koreaboo

(Number Of Views: 367 times)