ថ្មីៗនេះ គេបាន​ប្រទះ​ឃើញ​អនាគត​ប្តី​ប្រពន្ធ​ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា​គឺ Song Joong Ki & Song Hye Kyo បាន​ទៅ​សម្រាក​លំហែ​កាយ​ដើម្បី​ក្រេ​ប​យក​ភាព​ស្រស់​ស្រាយ​មក​ដាក់​ក្នុង​អារម្មណ៍​នៅ​ក្រុង​ប៉ារីស ប្រទេសបារាំង មុន​ថ្ងៃ​រៀប​ការ​របស់​ពួក​គេ​ចូល​មក​ដល់។

គាប់ជួនអីអ្នកទេសចរ​ដែល​ទៅ​លេង​ទី​នោះ​ដែរ​បាន​ជួប​នឹង​ពួក​គេ​ទាំង​ពីរ​នាក់ ហើយ​ក៏​បាន​សុំ​ថត​រូប​ជាមួយ​ដើម្បី​ទុក​ជា​អនុ​ស្សាវរីយ៍​។ ដោយ​មិន​ឆ្មើង​ឆ្មៃ និង​ថ្កើត​ឫក ពួក​គេ​ក៏​បាន​យល់​ព្រម​ថត​ជាមួយ​ដោយ​រីក​រាយ។

មិនត្រឹមតែបានថត​រូប​ជា​ច្រើន​សន្លឹក​ជាមួយ​នឹង​អ៊ំ​ស្រី​ដ៏​មាន​សំណាង​ម្នាក់​នេះ​នោះ​ទេ ពួក​គេ​ថែម​ទាំង​បាន​ចំណាយ​ពេល​ជជែក​គ្នា​លេង​យ៉ាង​រីក​រាយ​ជាមួយ​នឹង​គាត់​ថែម​ទៀត​ផង។

អ្នកផ្សេងទៀតបាន​ប្រទះ​ឃើញ​លលក​ញី​ឈ្មោល​ត្រកូល​ដូច​គ្នា​ទាំង​ពីរ​នេះ​ដើរ​នៅ​កន្លែង​ផ្សេងៗ​ក្នុង​ទី​ក្រុង​ប៉ារីស ដោយ​កាន់​​ដៃ​គ្នា​យ៉ាង​ផ្អែម​ល្ហែម ដែល​កាយ​វិការ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ជម្រៅ​នៃ​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​របស់​ពួក​គេ​ដែល​កំពុង​តែ​ពេញ​ព្រាប​ក្នុង​បេះ​ដូង។

មុនទៅក្រុងប៉ារីស គេ​បាន​ឃើញ​ពួក​គេ​ទាំង​ពីរ​នាំ​គ្នា​ទៅ​ថត​រូប និង​វីដេអូ​មុន​ថ្ងៃ​មង្គល​នៅ​​សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមរិក។ គូស​បញ្ជាក់​ផង​ដែរ​ថា ពួក​គេ​ទាំង​ពីរ​នឹង​ដឹក​ដៃ​គ្នា​ចូ​ល​រោង​ការ​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ប្រណីត Shilla Hotel ៕

ប្រភព៖ koreaboo

(Number Of Views: 609 times)