ថ្មីៗ​នេះ ក្រុម​ចម្រៀង BTS បាន​ប្រាប់​ពី​គោល​បំណង​ដែល​ពួក​គេ​ចង់​ធ្វើ​ជាង​គេ​ជាមួយ​នឹង​អ្នក​គាំទ្រ ប្រសិន​បើ​ពួក​គេ​មាន​ពេល និង​ឱកាស​ល្អ​ណា​មួយ។

ដំបូង ពួក​គេ​បាន​ចែករំលែក​​បទ​ពិសោធន៍​នៃ​ដំណើរ​ទៅ​ចូល​រួម Billboard Music Awards ឆ្នាំ ២០១៧ ជាមួយ​នឹង​កម្ម​វិធី​កម្សាន្ត Entertainment Weekly។

BTS ត្រូវ​បាន​គេ​សួរ​ថា​តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូល​រួម​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​នេះ ដោយ J-Hope បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​វា​ដូច​ជា​សុបិន​មួយ​អញ្ចឹង។

BTS ក៏​ត្រូវ​បាន​ចោទ​ជា​សំណួរ​មួយ​ទៀត​ថា​តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​ខ្លះ​ជាមួយ​នឹង​អ្នក​គាំទ្រ ប្រសិន​បើ​ពួក​គេ​មាន​ឱកាស? V បាន​ឆ្លើយ​តប​វិញ​ថា​គេ​ចង់​នាំ​អ្នក​គាំទ្រ​ទៅ​ញុំាអា​ហារ​មួយ​ពេល។

រីឯ Rap Monster ​ក៏បាន​បន្ទ​រពី​ក្រោយ​ថា​គេ​ចង់​កក់​ហាង​កាហ្វេ​មួយ បន្ទាប់​មក​អញ្ជើញ​អ្នក​គាំទ្រ​មក​ជុំ​គ្នា​ដើម្បី​ស្វែង​យល់​ពី​ពួក​គេ និង​ស្តាប់​រឿង​រ៉ាវ​ជីវិត​របស់​ពួក​គេ​វិញ​ម្តង៕

ប្រភព៖ koreaboosoompi

(Number Of Views: 1,597 times)