ថ្មីៗ​នេះ កំលោះ​រូប​សង្ហា Kai ក្រុម EXO បាន​ធ្វើ​ការ Live វីដេអូ​មួយ​ដើម្បី​និយាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​គេ។ អំឡុង​ពេល Live កំលោះ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​រូប​គេ​ញុំា​តែ​អាហារ​មួយ​ប្រភេទ​គត់​ពេល​ដែល​ក្រុម​គេ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ថ្មី។ Kai បាន​ពោល​ដូច្នេះ​ថា “ខ្ញុំ​ញុំាតែ​មាន់​ទេ នៅ​ពេល​ដែល​ចាប់​ផ្តើម​ធ្វើ​ការ​ផ្សាយ​បទ​ចម្រៀង​ថ្មី”។

ដោយ​សារ​តែ Kai គឺ​ជា​មនុស្ស​ចូល​ចិត្ត​ញុំា ដូច្នេះ​ការ​តម​អាហារ​លើ​កនេះ​ហាក់​ធ្វើ​ឱ្យ​រូប​គេ​ពិបាក​បន្តិ​ចហើយ…

យ៉ាង​ណា​មិញ ការ​ខិត​ខំរ​បស់​គេក៏​មិន​អត់​ប្រយោជន៍​ដែរ ដោយ​រូប​គេ​បាន​ស្រក​ទម្ងន់​ច្រើន​គីឡូ​តាម​បំណង​ផង​ដែរ!

Kai បាន​ពោល​បន្ថែម​ថា “មុន​នេះ គីឡូ​ខ្ញុំ​ឡើង​ដល់ ៦៧ ទៅ ៦៨ ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​ខ្លួន​ឯង​មើល​ទៅ​កាន់​តែ​សង្ហា​នៅ​ចំពោះ​មុខ​អ្នក​គ្រប់​គ្នា ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​សម្រក​ឱ្យ​ដល់ ៦៣​គីឡូ​ក្រាម​តែ​ម្តង។ គីឡូ​ខ្ញុំ​នៅ​ពេល​នេះ គឺ​ដូច​ពេល​ដែល​ខ្ញុំ​ទើប​ចូល​ប្រឡូក​ក្នុង​សិល្បៈ​ដំបូង​អញ្ចឹង គឺ ៦៣​គីឡូ​ក្រាម​ដូច​គ្នា”។

តោះ មក​មើល​វីដេអូ Live ពេញ​របស់ Kai នៅ​ខាងក្រោម​ទាំង​អស់​គ្នា៖

ប្រភព៖ koreaboo

(Number Of Views: 1,774 times)