ពាក្យចាស់លោកថា “បើ​គ្មាន​ម្សិល​មិញ ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ ហើយ​បើ​គ្មាន​ថ្ងៃ​នេះ​ក៏​គ្មាន​ថ្ងៃ​ស្អែក​ដែរ” ពិត​ជា​មិន​ខុស ព្រោះ​គ្រប់​គ្នា​តែង​មាន​អតីត​ដែល​ជា​ស្រមោល​របស់​បច្ចុប្បន្ន។ ជាក់​ស្តែង តារា​ប្រុស​ស្រី​ល្បីៗ​ទាំង​៥ ដួង​នេះ​ក៏​ដូច​គ្នា។ តាម​ពិត​ទៅ ពួក​គេ​ដំបូង​ឡើយ​គ្រាន់​តែ​ជា​អ្ន​ក​រាំ​តែ​ប៉ុណ្ណោះ​។ ទម្រាំ​មាន​ថ្ងៃ​នេះ ពួក​គេ​មិន​ដឹង​ជា​បាន​សម្រក់​ញើស​អស់​ប៉ុន្មាន​កាល​ពី​ម្សិល​មិញ​នោះ​ទេ។

1 – Wanna One’s Kang Daniel

Daniel ធ្លាប់ជាអ្នក​រាំ​ជំនួយ​របស់​ស្រី​ស្រស់ Cao Lu ក្រុម​ FIESTAR ក្នុង​ការ​សម្តែង​ពិសេស​របស់​នាង។ ក្នុង​កម្ម​វិធី ​“Happy Together” Daniel ឱ្យ​ដឹង​ថា វា​គឺ​ជា​លើក​ដំបូង​ដែល​គេ​រាំ​កៀក​កើយ​ជាមួយ​មនុស្ស​ស្រី​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ភិត​ភ័យ​យ៉ាង​ខ្លាំ​ង។

2 – Kim Chungha

Chungha ឱ្យដឹងថា​នាង​គឺ​ជា​អ្នក​រាំ​ជំនួយ​របស់​ក្រុម Ulala Session ដែល​បាន​ឈ្នះ​ក្នុង​កម្ម​វិធី Superstar K រដូវ​កាល​ទី៣ ។

3 – PRISTIN’s Kyulkyung & Nayoung

ពួកគេទាំងពីរនាក់​សុទ្ធ​តែ​ជា​អ្នក​រាំ​ជំនួយ​របស់ Orange Caramel ។ ពួក​គេ​សម្តែង​បទ “My Copycat” ដោយ​ស្លៀក​ឈុត​ពណ៌​ផ្កា​ឈូក​ដ៏​ស្រស់​ស្អាត​ជា​មួយ​គ្នា។

Nayoung ក៏ធ្លាប់ជា​អ្នក​រាំ​ជំនួយ​របស់ San E ដែល​កាល​នោះ​នាង​បាន​សម្តែង​បទ “A Midsummer Night’s Sweetness” និង​ចាប់​ផ្តើម​ល្បី​ខ្លាំង​ព្រោះ​តែ​សម្រស់​ដ៏​ទាក់​ភ្នែក​របស់​នាង។

4 – HIGHLIGHT’s Junhyung, Yoseob & Dujun

ខណៈដែលសមាជិក Lee Kikwang ចេញ​បទ​ថ្មី​តែ​ម្នាក់​ឯង​ សមា​ជិក​ផ្សេង​ទៀត​របស់​ក្រុម HIGHLIGHT ធ្វើ​ជា​អ្នក​រាំ​ជំនួយ​។ Junhyung ធ្លាប់​ឱ្យ​ដឹង​ថា​ពី​ការ​លំបាក​របស់​ខ្លួន​ក្នុង​មាន​ជា​អ្នក​រាំ​ជំនួយ ព្រោះ​គ្មា​ន​ទាំង​កន្លែង​ស្នាក់​នៅ​ និង​កាល​វិភាគ​ទៀត​ទាត់។

5 – 9MUSESE’s Kyungri

Kyungri ធ្លាប់​ធ្វើ​ជា​អ្នក​រាំ​ជំនួយ​ឱ្យ​តារា​ចម្រៀង​ស្រី​ទោល​ជា​ច្រើន​ដួង​រួម​ទាំង Park Mikyung, Chaeyeon & Kim Cunmo ជា​ដើម។

ក្នុងកម្មវិធី “Immortal Songs” Kyungri សម្តែង​បទ​ពិសេស​របស់ Park Mikyung ដើម្បី​បង្ហាញ​ពី​ការ​គោរព​របស់​នាង​ចំពោះ​តារា​រៀម​ច្បង៕

ប្រភព៖ koreaboo

(Number Of Views: 1,982 times)