ត្រឹមតែវ៉ែនតាមួយ​ប៉ុណ្ណោះ​បែរ​ជា​ធ្វើ​ឱ្យ​ស្រី​ស្រស់ Jisoo សឹង​តែ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​ម្នាក់​ដែល​ខុស​ពី​មុន​ដាច់​តែ​ម្តង​។ គ្រប់​យ៉ាង​គួរ​តែ​អរគុណ​ដល់ Jennie ដែល​ជា​សមា​ជិក​ក្នុង​ក្រុម​ជាមួយ​គ្នា​ទើប​ត្រូវ។

បើកុំតែ Jennie ប្រាប់​ឱ្យ​នាង​រក​វិធី​ធ្វើ​ឱ្យ​ខ្លួ​ន​មើល​ទៅ​កាន់​តែ​ប្លែក​ជាង​ពី​មុន កុំ​អី​ប្រហែល​ជា Jisoo រក​នឹក​មិន​ឃើញ​ទេ​មើល​ទៅ។ ថ្មីៗ​នេះ គេ​ប្រទះ​ឃើញ​នាង​ពាក់​វ៉ែនតា​ដូច​ក្នុង​រឿង “Harry Potter” អម​ជាមួយ​នឹង​ឈុត​តុប​តែង​ខ្លួន​ប្រចាំ​ថ្ងៃ​របស់​នាង។

កាលពីក្នុងការផ្សាយ​មួយ Jisoo បាន​ត្អូញ​ត្អែ​ពី​រឿង​ភ្នែក​របស់​នាង​ដែល​សម្លឹង​មើល​អ្វី​ទៅ​ឃើញ​មិន​សូវ​ច្បាស់​ ដោយ​នាង​លើក​ឡើង​ថា​ប្រហែល​ជា​ត្រូវ​ពាក់​វ៉ែនតា​ហើយ​មើល​ទៅ។

ទាក់ទងនឹងរឿងនេះ Jennie ដែល​នៅ​ក្នុង​ក្រុម Black Pink ជាមួយ​គ្នា​ក៏​តប​ទៅ​នាង​វិញ​ថា៖ “ខ្ញុំ​នឹង​កុម្មង់​ទិញ​វ៉ែនតា​មួយ​ឱ្យ​ឯង”។

យើងមិនអាចរកភស្តុតាង​មក​បញ្ជាក់​បាន​ថា​វ៉ែនតា​នោះ​ Jennie ជា​អ្នក​ទិញ​ឱ្យ​នោះ​ទេ។ បើ​សិន​ជា​បែប​នេះ​មែន​គឺ​មាន​តែ Jisoo ជា​អ្នក​ទិញ​ពាក់​ដោយ​ខ្លួន​ឯង​ដើម្បី​ជំនួយ​ភ្នែក​របស់​នាង។

សូមបញ្ជាក់ថា ជាមួយ​នឹង​វ៉ែនតា​ថ្មី​មួយ​នេះ Jisoo អាច​ដោះ​ស្រាយ​បញ្ហា​ភ្នែក​របស់​នាង​ដែល​មើល​អ្វី​ឃើញ​មិន​សូវ​ច្បាស់ ហើយ​ថែម​ទាំង​លើក​សម្រស់​នាង​ឱ្យ​មើល​ទៅ​កាន់​តែ​ប្លែក​ជាង​មុន​មួយ​កម្រិត​ទៀត៕

ប្រភព៖ koreaboo

(Number Of Views: 994 times)