ថ្វីបើវិស័យចម្រៀងសម័យ​កូរ៉េ​មាន​ឈ្មោះ​ល្បី​ល្បាញ​ទៅ​គ្រប់​ទិ​ស​ទី​ក៏​ពិ​ត​មែន។ តែ​ដំបូង​ឡើយ​មិន​មែន​បែប​នេះ​នោះ​ទេ ពោល​គឺ​មាន​មនុស្ស​ជា​ច្រើន​ដែលមិ​ន​បាន​ដឹង​សោះ​តែ​ម្តង​ថា​តើ “K-pop” នេះ​គឺ​ជា​អ្វី​​? បើ​សិន​​អ្នក​ជា​បុគ្គល​តែ​​ម្នាក់​​គត់​ដែល​បាន​ចាប់​ផ្តើម​គាំទ្រ​តារា​ចម្រៀង​កូរ៉េ​តែ​ម្នាក់​ឯង ខណៈ​ដែល​មិ​ត្ត​ភក្តិអ្ន​ក​ឯ​ទៀត​មិ​ន​បាន​គាំទ្រ នោះ​៧ ចំណុច​ខាង​ក្រោម​នេះ​គ្រប់​គ្នា​ពិត​ជា​ធ្លាប់​ឆ្លង​កាត់​ជា​មិន​ខាន៖

១. ពេលទៅណាមក​ណា​ជាមួយ​គ្នា ពួក​គេ​មិន​ចូល​ចិត្ត​ពេល​ដែល​អ្នក​ចាក់​បទ​ចម្រៀង K-pop ស្តាប់។

២. មិត្តភក្តិអ្នកនិយាយ​ថា គ្រប់​តារា​កូរ៉េ​ដែល​អ្នក​ចូល​ចិត្ត​ទាំង​អស់​មើល​ទៅ​គ្មាន​អ្វី​ខុស​ប្លែក​គ្នា​នោះ​ទេ​។

៣. មិត្តភក្តិរបស់អ្នក​ហាក់​គ្មាន​ប្រតិ​កម្ម​តបអ្វី​ទាល់​តែ​សោះ​ពេល​អ្នក​បង្ហាញ​វីដេអូ​ចម្រៀង​របស់ K-pop ឱ្យ​ពួក​គេ​មើល

៤. ពេលតារា ឬ​ក្រុម​ចម្រៀង​កូរ៉េ​ដែល​អ្នក​គាំទ្រ​មក​សម្តែង​នៅ​ប្រទេស​របស់​អ្នក​ផ្ទាល់ តែ​អ្ន​ក​បែរ​ជា​មិន​អាច​បបួល​មិត្ត​ភក្តិ​ណា​ម្នាក់​ទៅ​មើល​ជា​មួយ​បាន​។

៥. និយាយពីរឿងតារា​កូរ៉េ​ទៅ​កាន់​មិត្ត​របស់​អ្នក តែ​គេ​ធ្វើ​ព្រងើយ​ដូច​ជា​មិន​បាន​យកត្រចៀ​កស្តាប់​

៦. មិត្តអ្នកស្គាល់ និង​ធ្លាប់​ស្តាប់​ត្រឹម​តែ​បទ “Gangnam Style” តែ​មួយ​ប៉ុណ្ណោះ

៧. មិត្តអ្នកសួរថាតើ​អក្សរ “K” នៅ​ពី​មុខ​ពាក្យ​ថា “K-Pop” នោះ​មាន​ន័យ​ដូច​ម្តេច?

សរុបទាំង៧ ចំណុច​ខាង​លើ​ទៅ តើ​ប្រិយ​មិត្ត​ម្នាក់​ៗធ្លាប់​ជួប​កាលៈ​ទេសៈ​បែប​នេះ​ប៉ុន្មាន​សំណួរ​ដែរ?

ប្រភព៖ koreaboo

(Number Of Views: 6,527 times)