ចំនួន​អ្នក follow​ ក្រុម​ចម្រៀង​ប្រុស​ Seventeen ក្នុង​គណនី​ Twitter បាន​កើន​ដល់​ ២ លាន​កាន់​ហើយ​។ សមាជិក​ទាំង​អស់​នៃ​ក្រុ​ម​ចម្រៀង​ប្រុស​នេះ​បាន​ប្រើ​គណនីនេះ​រួម​គ្នា​ដែល​ត្រូវ​បាន​បង្កើត​ឱ្យ​ដំណើរ​ការ​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ មក​ម្ល៉េះ​ គណនី​មាន​យូរ​យា​តាំង​ពី​មុន​ពួក​គេ​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​សិល្បៈ​​ និង​ខណៈ​ពួក​គេ​នៅ​ជា​អ្នក​ហ្វឹក​ហាត់​ត្រៀម​ចូល​សិល្បៈ​អំឡុង​ពេល​កម្មវិធី​ជម្រុះ​។ កំលោះ​ដ៏ស្រស់​សង្ហា​ទាំង​នេះ​បាន​ចូល​ទៅ​កាន់​បណ្តាញ​សង្គម​អន​ឡាញ​ (SNS) ជា​ប្រចាំ​ដើម្បី​ផ្តល់​ព័ត៌មាន​ថ្មីៗ​ទាក់​ទង​នឹង​ការ​ងារ​ដែល​ពួក​គេ​​ធ្វើ​។ StarDaily សូម​ចូល​រួម​ចំណែក​អបអរ​ក្រុម​ Seventeen ចំពោះ​ជោគ​ជ័យ​នេះ​។

ចុះ​ប្រិយ​មិត្ត​ដែល​និយម​គាំទ្រ​ក្រុម​នេះ​វិញ​ ចង់​បង្ហាញ​អ្វីដើម្បី​អបអរ​​ក្រុម​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 419 times)