កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ម្សិល​មិញ​គឺ​ជា​ថ្ងៃ​កំណើត​គម្រប់ ៣១​ឆ្នាំ​របស់​តារា​ស្រី​រូប​ស្រស់ Yang Mi​ ប៉ុន្តែ​នាង​មិន​បាន​ប្រារព្ធ​កម្ម​វិធី​អ្វី​ជាមួយ​គ្រួសារ​ទេ ព្រោះ​តែ​ពេល​នេះ​នាង​កំពុង​តែ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក។ យ៉ាង​ណា​មិញ តារា​ប្រុស Harwick Lau ក៏​បាន​ចែក​រំលែក​រូប​គំនូរ​មួយ​ដែល​កូន​ស្រី​របស់​ពួក​គេ​បាន​គូរ​ជា​គំនូរ​បែប​គ្រួសារ​អម​ជាមួយ​ពាក្យ​ពេចន៍​សរសេរ​ថា ប៉ា ម៉ាក់ និង noe mie។ រូប​គំនូរ​នោះ​គឺ​ជា​ស្នា​ដៃ​កូន​ស្រី​អាយុ ៣ឆ្នាំរបស់ពួកគេដែល​បាន​រៀប​ចំ​ឡើង​ក្នុ​ងន័​យជូន​ពរ​ម៉ាក់​ម៉ាក់ Yang Mi នៅ​ថ្ងៃ​ខួប​កំណើត​របស់​នាង។

អម​ជាមួយ​រូប​ដែល​បាន​ចែក​រំលែក ស្វាមី​រូប​សង្ហា​ក៏​បាន​បង្ហោះ​សារ​អម​ដែរ​ថា “យើង​មាន​កូន​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​រង់​ចាំ​ជូន​ពរ​ថ្ងៃ​កំណើត​យើង​រា​ល់ឆ្នាំ។ រីករាយ​ថ្ងៃ​កំណើត ម៉ាក់ម៉ាក់ Yang Mi!”។ ថ្វី​បើ​ពេល​នេះ Yang Mi មិន​បា​ននៅ​ជុំ​គ្រួសារ​ដើម្បី​អប​អរ​រួម​គ្នា ប៉ុន្តែ​នាងពិត​​ជា​មាន​អារម្មណ៍​រំភើប​នៅ​ពេល​បាន​ទទួល​ការ​ជូន​ពរ​ពី​គ្រួសារ​របស់​នាង។ ក្រោយ​មក នាង​ក៏​បាន​តប​សារ​របស់​ពួក​គេ​វិញ​ជាមួយ​នឹង​រូប​បេះដូង ៣។

រីឯ​មិត្ត​ល្អ​របស់​នាង​គឺ​តារា​ស្រី​រូប​ស្រស់ Fan Bingbing ក៏​បាន​ជូន​ពរ​ថ្ងៃ​កំណើត Yang Mi ដោយ​បង្ហោះ​រូប​ថត​ពួក​គេ​នៅ​លើ​បណ្តាញ​សង្គម​ទៀត​ផង៕

ប្រភព៖ asian

(Number Of Views: 1,180 times)