តើ​ស្រី​ណា​ដែល​ថា​មិន​លង់​នឹង​ក្រុម BTS? សូម្បី​តែ​តារា​ចម្រៀង ឬ​តារា​សម្តែង​ក៏​មិន​អាច​គេច​ផុត​ពី​មន្ត​ស្នេហ៍​របស់​កំលោះ​ទាំង ៧​រូប​នេះ​បាន​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ស្រី​រូប​ស្រស់​ប៉ុន្មាន​ដួង ដែល​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ក្រុម BTS និង​ហ៊ាន​សារ​ភាព​ថា​ពួក​គេ​ការ​ពិត​គឺ​ជា​អ្នក​គាំទ្រ​ផង​ដែរ។ ចង់​ដឹង​ទេ​មាន​តារា​ស្រី​រូប​ណា​ខ្លះ? តោះ មក​មើល​ខាង​ក្រោម​ទាំង​អស់​គ្នា៖

Yulhee ក្រុម LABOUM

Yulhee ធ្លាប់​និយាយ​ថា Suga ស្ថិត​ក្នុង​ចំណោម​ប្រភេទ​មនុស្ស​ប្រុស​ដែល​នាង​ចូល​ចិត្ត

Kim Hwan Hee

តារា​ស្រី​វ័យ​ក្មេង Kim Hwang Hee ធ្លាប់​ត្រូវ​បាន​គេ​ចោទ​សួរ​ថា​តើ​ក្រុម​ចម្រៀង​មួយ​ណា​ដែល​នាង​ពេញ​ចិត្ត? នាង​តូច​ក៏​ប្រញាប់​តប​វិញ​ថា​នាង​ពិត​ជា​ស្រឡាញ់​ក្រុម BTS ខ្លាំង​ណាស់!

Jieun ក្រុម SECRET

Jieun ធ្លា​ប់​ចែក​រំលែក​ថា​នាង​ពិត​ជា​ចាប់​អារម្មណ៍ BTS ណាស់ ព្រោះ​តែ​ពួក​គេ​មាន​ទេព​កោស​ល្យខ្ពស់។ នៅ​ពេល​ដែល​សួរ​ថា​តើ​សមាជិក​ម្នាក់​ណា​ដែល​នាង​ចូល​ចិត្ត​ជាង​គេ នាង​ក៏​បាន​តប​វិញថា​មិន​អាច​សម្រេច​ចិត្ត​បាន​ទេ!

KARA

KARA ក៏​ធ្លាប់​ប្រាប់​ថា BTS គឺ​ជា​ក្រុម​ចម្រៀង​មួយ​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ផង​ដែរ ជា​ពិសេស​គឺ​កំលោះ​កូនពៅ Jungkook ហ្នឹង​តែ​ម្តង! សមាជិក​ម្នាក់​របស់​ក្រុម​នេះ​សារ​ភាព​ថា​ពេល​ដែល​នាង​ឃើញ​ Jungkook មិច​ភ្នែក​ដាក់​កាមេរ៉ា ពិត​ជា​ធ្វើ​ឱ្យ​បេះដូង​នាង​ញាប់​ញ័រ។

I.O.I (ជាពិសេស Doyeon)

សមាជិក​ក្រុម I.O.I ពិត​ជា​ស្រុះ​គ្នា​ល្អ​ណាស់​នៅ​ពេល​ដែល​ពួក​គេចាប់​ផ្តើម​ច្រៀង​បទ​ចម្រៀង “Blood Sweat & Tears” ក្នុ​ងកិ​ច្ចសម្ភាសន៍​មួយ។ រីឯ Doyeon ក៏បាន​សារ​ភាព​ថា​បើ​នាង​ជា​មនុស្ស​ប្រុស​វិញ នាង​នឹង​ចង់​ធ្វើ​ជា​សមាជិក​ក្រុម BTS។

Ttabo ក្រុម BP Rania ​

ក្នុង​កិច្ច​សម្ភាសន៍​មួយ Ttabo បាន​ប្រាប់​ថា​ប្រភេទ​មនុស្ស​ប្រុស​ដែល​នាង​ចូល​ចិត្តគឺ ​Jungkook  ក្រុម BTS។ មើល​ទៅ Jungkook ពិត​ជា​ធ្វើ​ឱ្យ​តារា​ស្រី​ក្នុង​វិថី​សិល្បៈ​បាក់​ចិត្ត​មិន​ស្ទើរ​ទេ!

ប្រភព៖ koreaboo.com

(Number Of Views: 3,613 times)