វាហាក់ជាទម្លាប់​មួយ​ដែល​ក្រុម GOT7 តែង​ធ្លោយ​បង្ហើប​ពី​កាល​បរិច្ឆេទ​ចេញ​បទ​ថ្មី​របស់​ខ្លួន​ដល់​អ្នក​គាំទ្រ​នៅ​មុន​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​ផលិត​កម្ម។ ព្រោះ​តែ​រឿង​នេះ​បង្ក​ជា​បញ្ហា​ដល់​ផលិត​កម្ម ទើប​ផលិត​កម្ម​ត្រូវ​រក​វិធី​បិទ​មាត់​ពួក​គេ​ដើម្បី​កុំ​ឱ្យ​ធ្លោយ​ញយ​ដង​ពេក។

ដើម្បីដោះស្រាយ​រឿង​នេះ ផលិត​កម្ម JYP សម្រេច​លែង​ប្រាប់​ក្រុម GOT7 ថា​តើ​ពេល​ណា​ពួក​គេ​នឹង​ត្រូវ​​វិល​​វិញ​​រួម​គ្នា​តែ​ម្តង ព្រោះ​បើ​ហ៊ាន​តែ​ប្រាប់​ឱ្យ​ពួក​គេ​ដឹង ពិត​ជា​ចៀស​មិន​ផុត​ទេ​ដែល​ថា GOT7 ​អាច​នឹង​រអិល​មាត់​មុខ​អ្នក​គាំទ្រ​ទៀត​ជា​មិន​ខាន។

ជាក់ស្តែងក្នុងពេលថ្មីៗ​នេះ Mark បាន​និយាយ​ដោយ​ផ្ទាល់​ថា​គេ​ពិត​ជា​មិន​ដឹង​សោះ​តែ​ម្តង​ហើយ​ថា​តើ​ថ្ងៃ​ណា​ក្រុម​ខ្លួន​នឹង​ចេញ​បទ​ថ្មី​៕

ប្រភព៖ koreaboo

(Number Of Views: 1,795 times)