ក្រសែភ្នែកមនុស្ស​ភាគ​ច្រើន​តែង​សម្លឹង​ឃើញ​ដូចៗ​គ្នា​ថា អ្នក​សិល្បៈ ឬ​តារា​ចម្រៀង​គឺ​ជា​បុគ្គល​ដែល​សប្បាយ​គ្រប់​ពេល​ជាមួយ​នឹង​ភ្លេង ព្រម​ទាំង​អ្នក​គាំទ្រ។ លើស​ពី​នេះ​ទៅ​ទៀត គ្រប់​គ្នា​គិត​ថា​ធ្វើ​ជា​តារា សប្បាយ​ហើយ​ថែម​ទាំង​បាន​លុយ​ចូល​ទៀត។ បែប​នេះ​ពិត​ជា​គ្មាន​អ្នក​ណា​ដឹង​ថា នៅ​ខាង​ក្រោយ​របាំង​នៃ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្រាយ​​នៅ​លើ​​ឆាក តើ​ជីវិត​ជា​តារា​ឯកា​ប៉ុណ្ណា​នោះ​ទេ? ជាក់​ស្តែង តារា​ប្រុស​ស្រី​ទាំង​៦ ដួង​នេះ​សុទ្ធ​តែ​ត្អូញ​ត្អែ​ពី​ភាព​ឯកោ​នៃ​អាជីព​​របស់ខ្លួន។ ខាង​ក្រោម​នេះ​ជា​សម្តី​ផ្ទាល់​របស់​ពួក​គេ៖

1 – Girls’ Generation’s Taeyeon

Taeyeon គិត​ថា​ការ​ធ្វើ​ជា​អ្នក​ចម្រៀង​គឺ​ជា​អាជីព​ដ៏​ឯកោ​បំផុត​មួយ​នៅ​លើ​លោក​នេះ ព្រោះ​ពេល​ចុះ​ពី​លើ​ឆាក​ទៅ​ គ្រប់​យ៉ាង​ហាក់​ស្ថិត​ក្នុង​ភាព​ទទេ​ទាំង​អស់​…​កាន់​តែ​ឯកោ​ទៅ​ទៀត​នោះ​គឺ​ពេល​នាង​ត្រឡប់​ទៅ​ដល់​បន្ទប់​​សណ្ឋា​គារ​ដ៏​ស្ងាត់​ឈឹង​ក្រោយ​ពេល​សម្តែង​នៅ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ចប់។

2 – BIGBANG’s G-Dragon

នេះជាសម្តីផ្ទាល់របស់​ប្រធាន​ក្រុម​ចម្រៀង​ប្រុស​ BIGBANG៖ “ពេល​ដែល​ឯកោ​បំផុត​នោះ​គឺ​ក្រោយ​ចប់​ការ​​សម្តែង​ ព្រោះ​គ្រប់​គ្នា​ត្រូវ​ត្រឡប់​ទៅ​បន្ទប់​វិញ​រៀងៗ​ខ្លួន​…​មនុស្ស​មិន​តិច​នាក់​ទេ​គិត​ថា​ពួក​យើង​នឹង​ជប់​លៀង​យ៉ាង​សប្បាយ​ក្រោយ​ចប់​ការ​សម្តែង តែ​តាម​ពិត​វា​ពិត​ជា​មិន​មែន​បែប​នេះ​នោះ​ទេ។”

3 – BoA

មានភាពហត់នឿយ​យ៉ាង​ខ្លាំង​ពី​ការ​ហ្វឹក​ហាត់​ធ្វើ​ឱ្យ BoA លាន់​មាត់​ថា​៖ “អស់​ជា​ច្រើន​យប់​ខ្ញុំ​គេង​មិន​លក់​រហូត​ដល់​មេឃ​ភ្លឺ​ក៏​មាន​…​រឿង​បែប​នេះ​កើត​ចំពោះ​ខ្ញុំ​គ្រប់​ពេល​…​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ចម្លែក​ណាស់។”

4 – INFINITE’s Sungkyu

Sungkyu បង្ហាញពី​កង្វល់​ទៅ​ថ្ងៃ​មុខ​មួ​យ​របស់​ខ្លួន​ថា​៖ “រាល់​ពេល​ដែល​ខ្ញុំ​សម្តែង​ចប់ ខ្ញុំ​ចាប់​ផ្តើម​បារម្ភ​ថា​តើ​ពួក​គេ​ពិត​ជា​រីក​រាយ​ចំពោះ​ខ្ញុំ​ដូច​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ឃើញ​នោះ​ដែរ ឬ​ក៏​យ៉ាង​ណា? គិត​ហើយ​គិត​ទៀត​ខ្ញុំ​នៅ​តែ​យល់​ថា​ពួក​គេ​ពិត​ជា​មិន​នោះ​ទេ។”

5 – Suzy

Suzy ធ្លាប់ធ្លាក់ក្នុង​សភាព​ថប់​អារម្មណ៍​ព្រោះ​តែ​អាជីព​ជា​តារា​របស់​នាង។ កំពុង​តែ​សើច​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​ប្រែ​មក​ជា​ហូរ​ទឹក​ភ្នែក​ភ្លាមៗ​ក៏​មាន។ តាម​រយៈ​ការ​ផ្តល់​មតិ និង​លួង​លោម​ពី​មិត្ត​ភក្តិ Suzy ក៏​បាន​ស្បើយ​ឡើង​វិញ។

6 – IU

បង្ហាញពីជ្រុងអវិជ្ជមាន​មួយ​នៃ​អាជីព​ជា​តារា IU ប្រាប់​ថា​រាល់​ពេល​នាង​ពិបាក​ចិត្ត ទម្លាប់​របស់​នាង​គឺ​បើ​មិន​ញ៉ាំ​ឱ្យ​ច្រើន​រហូត​ដល់​ក្អួត​ទេ ក៏​ត្រូវ​បង្អត់​អាហារ​ខ្លួ​ន​ឯង​ឱ្យ​ហេវ​សឹង​តែ​ដាច់​ពោះ​ស្លាប់​ដែរ។

ស្តាប់ៗទៅ គ្រប់ការងារ​ទាំង​អស់​សុទ្ធ​តែ​មាន​ជ្រុង​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ធុញ​ថប់​ដោយ​ចៀស​មិន​ផុត​។ សូម្បី​តែ​អាជីព​ជា​តារា​ដែល​គ្រប់​គ្នា​តែង​ឃើញ​ពួក​គេ​រាំ​ច្រៀង​ហក់​លោត​យ៉ាង​សប្បាយ​ជាមួយ​ភ្លេង​ក៏​នៅ​តែ​មាន​ជ្រុង​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មិន​ពេញ​ចិត្ត។ មិន​ដឹង​ថា​តើ​លើ​លោក​នេះ​មាន​ការ​ងារ​ណា​ដែល​យើង​ធ្វើ​ហើយ​មិន​ចេះ​ធុញ​នោះ​ទេ?

ប្រភព៖ koreaboo

(Number Of Views: 3,248 times)