ថ្មីៗ​នេះ ក្រុម​ចម្រៀង​កូរ៉េ​ប្រុស​ល្បី​ល្បាញ​ពីរ​គឺ EXO និង BIGBANG ត្រូវ​បាន​កត់​ត្រា​ចូល​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភព​លោក Guinness Book Of World Records ជា​ក្រុម​ដែល​ឈ្នះ​​ពាន MAMA Daesang ច្រើន​ជា​ងគេ​បំផុត។

MAMA (Mnet Asian Music Awards) គឺ​ជា​កម្ម​វិធី​ពាន​រង្វាន់​តន្ត្រី​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​ដែល​តែង​តែ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នា​បំណាច់​ឆ្នាំ​នីមួយៗ។ កម្ម​វិធី​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ CJ E&M តាម​រយៈ​ប៉ុស្តិ៍​តន្ត្រី Mnet ដែល​មាន​គោល​បំណង​ផ្តល់​ជា​ពាន​រង្វាន់​ដល់​តារាៗ​ក្នុង​ពិភព K-pop ក៏​ដូច​ជា​តារា​អាស៊ី​ដទៃ​ទៀត​ផង​ដែរ។

នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា​នេះ Guinness World Records បាន​បង្ហោះ​សារ​អប​អរ​សាទរ​ដល់​ក្រុម​ទាំង​ពី​រដែល​បាន​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​ពិភព​លោក​មួយ​នេះ លើ​បណ្តាញ​សង្គម Twitter។

គូស​បញ្ជាក់​ដែរ​ថា​នៅ​ក្នុង​កម្ម​វិធី MAMA ក្រុម EXO បាន​ឈ្នះ​ពាន Daesang ចំនួន​ប្រាំ ដោយ​ក្នុង​នោះ​មាន​ដូច​ជា Artist of the Year កាល​ពី​ឆ្នាំ ២០១៤ និង​ពាន Album of the Year តាំង​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៦។ ស្រដៀង​គ្នា​នេះ​ដែរ ក្រុម BIGBANG ក៏​បាន​ឈ្នះ​ពាន Song of the Year កាល​ពី​ឆ្នាំ ២០០៧​ និង ២០០៥ ព្រម​ទាំង Artist of the Year នៅ​ឆ្នាំ ២០០៨, ២០០១២, និង ២០១៥ផង​ដែរ៕

 

 

ប្រភព៖ soompi

(Number Of Views: 2,092 times)