បើ​គិត​ចាប់​តាំង​ពី​​បង្ហាញ​ខ្លួន​ដំបូង​មក​ទល់​ពេល​ឥឡូវ​នេះ​ក្រុម​ចម្រៀង​ប្រុស​ដ៏ល្បី​ BIGBANG បាន​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​រយៈ​ពេល ៤០០០ ថ្ងៃ​ហើយ​! គួរ​រំលឹក​ផង​ដែរ​ក្រុម​ BIGBANG បាន​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ដំបូង​នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០០៦​ គឺ​នៅ​ពេល​ដែល​ពួក​គេ​បាន​ច្រៀង​រាំ​នៅ​កម្មវិធី​ប្រគំ​តន្ត្រី​រំលឹក​ខួប​គម្រប់ ១០ ឆ្នាំ​របស់​ក្រុម​គ្រួសារ​  YG  ហើយ​មិន​យូរ​ប៉ុន្មាន​ប្រុស​ស្អាត​ទាំង​នេះក៏​បាន​ចេញ​អាល់​ប៊ុម​តូច​​លើក​ដំបូង​របស់​ពួក​គេ​។

ក្រោយ​មក​ ក្នុង​ឆ្នាំ​២០០៧​ ពួកគេ​ចាប់​ផ្តើម​ល្បីក្នុង​សិល្បៈ​​ពេល​ចេញ​​អាល់​ប៊ុមដ៏ល្បី​​  “Always” ដែល​មាន​បទ  “Lies” ផង​ដែរ​។ BIGBANG ក៏​ល្បី​ឈ្មោះ​កាន់​តែ​ខ្លាំង​ និង​ក្លាយ​ជា​ក្រុម​ចម្រៀង​ដ៏ល្បី​ក្នុង​ចំណោម​ក្រុម​ចម្រៀង​កូរ៉េ​ល្បីៗ​ដទៃ​ទៀត​ក្នុង​រយៈ​ពេល​ជិត​ ១១ ឆ្នាំ​ចាប់​តាំង​ពី​ពួក​គេ​បង្ហាញ​ខ្លួន​ដំបូង​ និង​ក្លាយ​ជា​ក្រុម​នាំ​មុខ​គេ​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ​ដោយ​​សមាជិក​នីមួយៗ​ក៏​បាន​ចាប់​អាជីព​ជា​​តារា​ចម្រៀង​ទោល​រៀង​ៗខ្លួនបាន​យ៉ាង​ជោគ​ជ័យ​​ទៀត​ផង​។

នៅ​ថ្ងៃទី៣១ ខែកក្កដា នេះ​កំណត់​​រយៈ​ពេល ៤០០០ ថ្ងៃ​ចាប់​តាំង​ពី​ពេល​ដែល​ពួក​គេ​បាន​បង្ហាញ​ខ្លួន​ដំបូង​ ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ក្រុម BIGBANG បាន​នាំ​គ្នា​ចូល​ទៅ​កាន់​គណនី Twitter របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ដើម្បី​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ និង​ការ​គាំទ្រ​របស់​ពួក​គេ​សម្រាប់​ក្រុម​ចម្រៀង​នេះ​ខណៈ​ពួក​គេ​រំលឹក​ពី​អនុស្សាវរីយ​ចាស់​​ជាមួយ​គ្នាក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​៕​

ប្រភព៖ soompi

(Number Of Views: 290 times)