តារា​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​ជា​ច្រើន​ត្រូ​វ​បាន​គេ​សម្គាល់​ឃើញនូវ​​​លក្ខណៈដ៏​​គួរ​ឱ្យ​ទាក់​ទាញ​រៀង​ៗ​ខ្លួន​របស់​ពួក​គេ​ដែ​​ល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​​ ប៉ុន្តែ​ដោយ​ឡែក​​តារា​ចម្រៀង​ប្រុស​ស្រី​ទាំង​នេះវិញ​​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​មាន​ស្លាក​ស្នាម​នៅ​លើ​ផ្ទៃ​មុខ​​យ៉ាង​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​គេ​កម្រ​ឃើញ​នៅ​លើ​ផ្ទៃ​មុខ​របស់​មនុស្ស​ដទៃ​ទៀត​។ មាន​តារា​ក្នុង​ដួង​ចិត្តប្រិយ​មិត្ត​ទេ តោះ​មើល​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា​!

1. GOT7 – JB

គេ​ល្អែងសម្គាល់​​ឃើញ​ចំណុច​ពណ៌​ខ្មៅ​ភ្លោះ​នៅ​លើ​ចិញ្ចើម​ខាង​ឆ្វេង​របស់ JB

2. HyunA

 ជា​ធម្មតា​ ខណៈ​តារា​ចម្រៀង​ជា​ច្រើនផាត់​ម្សៅ​បិទចំណុចខ្មៅ​​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ​ ​តែ HyunA មិន​ផាត់​ម្សៅ​បំបាត់​ចំណុច​ខ្មៅនៅ​ក្រោម​ភ្នែក​ខាង​ឆ្វេង​របស់​នាង​​នោះ​ទេដោយ​ទុក​វា​លម្អ​សម្រស់​របស់​នាង​ទៀត​ផង​។​​  

3. iKon – Jinhwan

Jinhwan មាន​ចំណុច​ខ្មៅ​រាង​បេះ​ដូង​យ៉ាង​ស្រស់​ស្អាតប្លែក​ពី​គេ​នៅ​លើ​ថ្ពាល់​ខាង​ស្តាំ​របស់​គាត់​។

4. BtoB – Ilhoon

ចំណុច​ខ្មៅ​ជា​ជួរ​នៅ​លើ​​ថ្ពាល់​ខាង​ឆ្វេង​របស់ Ilhoon ត្រូវ​បាន​អ្នក​គំា​ទ្រ​ចាត់​ទុក​ថា​ជា​ “តារានិករ Ilhoon”។  គួរ​ឱ្យ​ស្តាយ​ ជា​ទូទៅគាត់​បាន​ផាត់​ម្សៅ​បិទចំណុច​ខ្មៅ​ទាំ​ង​នេះ​។

5. VIXX – N

ចំណុច​ខ្មៅ​ចំនួន​ ៣ របស់ N (មួយ​នៅ​លើ​ថ្ពាល់​របស់​គាត់​ មួយ​នៅ​លើ​ក​របស់​គាត់​ និង​មួយ​ទៀត​នៅ​លើ​ត្រចៀក​របស់​គាត់​) បង្កើត​ជា​រាង​ត្រី​កោណ​ដែល​អ្នក​គាំទ្រ​ចូល​ចិត្ត​ហៅ​ថា “Bermuda Triangle Trio”។

6. B.A.P – Daehyun

អ្នក​គាំទ្រ​ចូល​ចិត្ត​ចំណុច​ខ្មៅ​នៅ​ក្រោម​ភ្នែក​ខាង​ឆ្វេង​របស់​ Daehyun ពី​ព្រោះ​គេ​កម្រ​ឃើញ​គាត់​យក​អ្វី​មក​បិទ​​វា​ណាស់​។

7. GOT7 – BamBam

BamBam ក៏​មាន​ចំណុច​ខ្មៅ​នៅ​ក្រោម​ភ្នែក​របស់​គាត់​ដែរ​។ អ្នក​គាំទ្រ​បាន​ដាក់​ឈ្មោះ​វា​ថា “ចំណុច​ដំណក់​ទឹក​ភ្នែក​” ព្រោះ​តែ​វា​នៅ​ជិត​ភ្នែក​របស់​គាត់​ពេក​។

8. BlockB – Zico

គេ​កម្រ​ឃើញ​ចំណុច​ខ្មៅ​ដ៏ស្រស់​ស្អាត​នៅ​លើ​ផ្ទៃ​មុខ​របស់​ Zico ពី​ព្រោះ​ជា​និច្ច​ជា​កាល​ វា​ស្ទើរ​តែ​ត្រូវ​បាន​បិទ​​បាំង​ ប៉ុន្តែ​ពេល​ដែល​អ្នក​គាំ​ទ្រ​បាន​ឃើញ​ចំណុច​ខ្មៅ​ទាំង​នេះ​ធ្វើ​ឱ្យ​ពួកគេ​រំភើប​ឥត​ឧប​មា​។

9. EXO – Chen

Chen មាន​ប្រជុយ​ដ៏ស្រស់​ស្អាត​បំផុត​!

10. CL

CL មាន​ប្រជ្រុយ​នៅ​លើ​ចង្កា​ដូច​តារា​សម្តែង​ស្រី​អាមេរិក Marilyn Monroe !

11. BTS – J-Hope

J-Hope មាន​ស្នាមយ៉ាង​ស្រស់​ស្អាត​នៅ​បបូរ​មាត់​ខាង​លើ​ដែល​គាត់​បាន​លាក់​គ្រប់​ពេល​ ប៉ុន្តែ​អ្នកគាំទ្រ​​ស្រឡាញ់​ចូល​ចិត្ត​គាត់​កាន់​តែ​ខ្លាំង​ពេល​ឃើញ​វា​ម្តង​ៗ។

ប្រភព៖ koreaboo

(Number Of Views: 2,044 times)