សេចក្តី​រាយការណ៍​មួយ​ពីគេហ​ទំព័រ​​ Naver ឱ្យ​ដឹង​ថា កញ្ញា  Krystal សមាជិក​ក្រុម​ចម្រៀង f(x) នឹង​សម្តែង​ជា​តួ​អង្គ​ដ៏សំខាន់​ក្នុង​ភាព​យន្ត​ភាគ​ជិត​ថត​​​នា​ពេល​ខាង​មុខ​ដែល​ផលិត​ដោយ​ Shin Won Ho ដែល​គំនិត​នៃ​ការ​តាក់​តែង​រឿង​ដូច​នឹង​ខ្សែ​រឿងដ៏ល្បី​ Reply ផង​ដែរ​។ នៅ​ថ្ងៃទី១៧ ខែកក្កដា ត្រូវ​ជា​​ថ្ងៃ​នេះ​តែ​ម្តង​ អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា​ Krystal នឹង​សម្តែង​ក្នុង​ភាពយន្ត​ភាគ​រឿង ‘Sensible Locked Up Life’។ គាត់​ក៏បាន​លើក​ឡើង​ដែរ​ថា​ភាព​យន្ត​ភាគ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ប្រុស​ៗ​​​ ដូច្នេះ​មិន​មាន​តួ​អង្គ​ស្រីៗ​ច្រើន​នោះ​ទេ​។

ក្រៅ​ពីរឿង​​នេះ​ កន្លង​ទៅ ផលិត​ករ​ Shin Won Ho បាន​រើស​តារា​ចម្រៀង​កូរ៉េ​ល្បីៗ​មួយ​ចំនួន​ឱ្យ​សម្តែង​ក្នុង​រឿងមួយ​ចំនួន​កាល​ពី​មុន​​របស់​គាត់​ដែរ។ គាត់​បាន​រើស​ Eunji ក្រុម Apink ឱ្យ​សម្តែងក្នុង​រឿង ‘Reply 1997′  និង​Hyeri ក្រុម Girls’ Day ឱ្យ​សម្តែងជា​តួ​ឯក​ស្រី​​ក្នុង​រឿង ‘Reply 1988’។ ជា​ធម្មតា​ គេ​តែង​មាន​ការ​បារម្ភ​ពី​ការ​សម្តែង​របស់​តារា​ចម្រៀង​ល្បី​ទាំង​នេះ​មុន​ពេល​ចាក់​ផ្សាយ​រឿង​ ប៉ុន្តែ​​ពេល​ដែល​រឿង​នោះ​ត្រូវ​បាន​ចាក់​ផ្សាយ​ ក្តី​មន្ទិល​ទាំង​នោះ​ក៏​ត្រូវ​បាន​រសាយ​បាត់​ទៅ​។ គេ​មិន​ទាន់​ប្រាប់​ឱ្យ​បាន​ដឹង​ច្បាស់​ថា​តើ​ Krystal’ នឹង​សម្តែង​ជា​តួ​អង្គ​អ្វី​ឱ្យ​ប្រាកដ​ក្នុង​រឿង ‘Sensible Locked Up Life’ នេះ​ទេ​។ ឥឡូវ​នេះ Krystal កំពុង​សម្តែង​ក្នុង​រឿង ‘The Bride of the Habaek’ របស់​ស្ថានីយ​ទូរទស្សន៍​ TVN ហើយ​ពេល​ណា​ដែល​រឿង​នេះ​ចាក់​បញ្ចាំង​ចប់​ នាង​នឹង​ចាប់​ផ្តើម​ថត​សម្រាប់​រឿង​ ‘Sensible Locked Up Life’៕

ប្រភព៖ ilovekstars

(Number Of Views: 309 times)