នៅ​ក្នុង​ជីវិត​តែង​ជួប​ប្រទះ​នឹង​ពេល​វេលា​មួយ​ដែល​ពិបាក និង​មាន​អារម្មណ៍​ថា​ចង់​ឈប់​ធ្វើ​អ្វី​ទាំង​អស់​ ប៉ុន្តែបើ​សិន​ជា​យើង​ចេះ​ជម្រុញ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ឬទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​នរណា​ម្នា​ក់ដែលនៅ​ជុំវិញ​ខ្លួន​យើង នោះ​យើង​នឹង​នឹក​ឃើញ​ចង់​ព្យាយាម​តស៊ូម្តង​ទៀត។ មិន​ខុស​អី​ពី​ពួក​យើង​ទេ តារា​ចម្រៀង​កូរ៉េ​ទាំង​អស់ទម្រាំ​តែ​ទទួល​បាន​ភាព​ល្បី​ល្បាញ ជីវិត​ពួក​គេ​ក៏ត្រូ​វជួប​ប្រទះនឹង​ភាព​ទុក្ខ​សោក ការ​បាក់​ទឹក​ចិត្ត និង​ចេះ​ជម្រុញ​ទឹក​ចិត្ត​ខ្លួន​ឯង​ដើម្បី​ដើរ​ទៅ​រក​ភាព​ជោគ​ជ័យ​ផង​ដែរ។ ខាងក្រោម​នេះ​គឺ​ជាពាក្យ​ពេចន៍លើ​កទឹក​ចិត្ត​ប៉ុន្មា​នឃ្លាពីតារាចម្រៀង K-Pop ល្បីៗដែល​ប្រៀប​ដូច​ជា​ដំបូន្មាន​រុញ​អ្នក​​ដើរ​ទៅ​រក​ក្តី​សុបិន៖

១. BTS’s Rap Monster

“គ្រប់​គ្នា​តែង​តែមាន​ពេល​វេលា​ឈឺ​ចាប់​ក្នុង​ឆាកជីវិត។ មនុស្ស​តែង​តែ​ជួប​នឹង​ថ្ងៃ​ស៊យ​ជាប្រចាំ។ ប៉ុន្តែ បើ​ទោះ​ជា​ជីវិត​ជួប​តែ​រឿង​ស៊យក៏​ពួក​យើង​តែ​ងសង្ឃឹម​ថា​ថ្ងៃ​រីក​រាយ​នឹង​មក​ដល់។ នេះហើយជា​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​ចង់​រស់ ហើយវាក៏ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​យើង​មាន​ក្តី​សុបិន”។

២. WINNER’s Song Mino

“លើ​លោក​នេះ​គ្មា​នបទ​ពិសោធន៍​ជីវិត​ណា​ដែល​ថា​ឥត​មាន​តម្លៃ​ទេ។ គ្រប់​បទ​ពិសោធន៍​គឺ​សុទ្ធ​តែជា​មេរៀន​នៃ​ជីវិត​ដែល​យើង​ត្រូវ​រៀន”

៣. Girls’ Generation’s Tiffany

“មិន​ខ្វល់​ថា​នរណា​និយាយ​អ្វី​ពី​យើងទេ បើសិន​ជា​យើង​ជឿជា​ក់លើខ្លួន​ឯង យើង​អាច​ធ្វើគ្រប់​យ៉ាង​ដែល​យើង​ចង់​ធើ្វ”

៤. BIGBANG’s G-Dragon

“ព្យាយាម​ឱ្យ​អស់​លទ្ធភាពរហូត​មាន​ថ្ងៃមួយ​ដែលតារា​ក្នុង​ដួងចិត្ត​របស់​អ្នក​ក្លា​យ​ជាដៃ​គូប្រកួត​ប្រជែង​របស់​អ្នក”

៥. GOT7’s Jackson

“បើ​មាន​ក្តី​សុបិន ចូរ​​កុំបោះ​បង់វា​។ បើ​អ្នក​មិន​ធ្លាប់​ជួប​រឿងបរាជ័យ នោះ​អ្នក​នឹងមិនបានភ្លក្សរសជាតិ​ជោគ​ជ័យ​ឡើយ”

៦. EXO’s Kai

“បើ​នរណា​ម្នាក់​ព្យាយាម​ឱ្យ​អស់​លទ្ធ​ភាព​ធ្វើ​អ្វីមួយ​ក្នុង​រយៈពេល ១ មឺុន​ម៉ោង ខ្ញុំ​ជឿ​ម្នាក់​នោះ​នឹង​ទទួល​បាន​អ្វី​ដែល​គេ​ចង់​បាន”

៧. Block B’s Zico

“បើ​អ្នកមិន​ធ្លាប់​ភ្លក្សរសជាតិ​ឈឺចាប់ អ្នក​ក៏​នឹង​មិនទទួល​បាន​រសជាតិ​រីក​រាយ​ពិតដែរ”

៨. Gong Minzy

“ឱ្យ​តែ​អ្នក​នៅ​តែ​ដើរ​ទៅ​រក​ក្តីសុបិនអ្នក នោះ​ថ្ងៃណាមួយ វានឹង​ក្លាយ​ជា​ការ​ពិត”

៩. CL

“ឱ្យ​តែ​ឃើញ​មនុស្ស​ដែល​ខ្ញុំ​លួច​ស្ងើច​សរ​សើរ ខ្ញុំ​តែង​តែ​គិត​ក្នុង​ចិត្ត​ថា ‘បើ​គេអាចធ្វើអញ្ចឹង​បាន ខ្ញុំក៏​អាច​ដែរ’ ដូច្នេះហើយ​ទើប​ខ្ញុំ​តែង​តែព្យាយាម​កាន់​តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ខ្ញុំ​ចង់​ឱ្យ​អ្នកដទៃ​នៅ​ពេល​ដែល​ឃើញ​ខ្ញុំ​ហើយ គេ​នឹង​មិន​បោះបង់​ការ​ខិត​ខំរបស់​គេ​ដូច​ខ្ញុំ​ដែរ”

១០. Rain

“បើ​អ្នក​សួរ​ខ្ញុំ​រក​ហេតុផល​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ខិត​ខំ​ម្ល៉េះ​រាល់​ថ្ងៃ​នេះ ខ្ញុំ​នឹង​ប្រាប់​ថា​គ្មាន​ហេតុ​ផល​ឡើយ។ ការ​ខិត​ខំ​រាល់​ថ្ងៃ​គឺ​ជាភារកិច្ច​របស់​មនុស្ស​គ្រប់​រូប​ក្នុង​ជីវិត”

ប្រភព៖ soompi

(Number Of Views: 6,316 times)