បទ​ ‘Not Today’ របស់ក្រុម​ចម្រៀង​ប្រុសមាន​អ្នក​ចុច​ like ២ លាន​ដង​ហើយ​។​​ គួរ​រំលឹក​ផង​ដែរ​​ ដំបូង​ក្រុម​​ចម្រៀង​ប្រុស​នេះ​មាន​គេ​ចុច​ like ចំនួន ១ លាន​ដង​កាល​ពី​ខែ​កុម្ភៈ សម្រាប់​បទ​ “Spring Day” ហើយ​ឥឡូវ​នេះ ពួក​គេ​ក៏ទទួល​បាន​ការ​ចុច​ like ចំនួន​ ១ លាន​ដង​ទៀត​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ៥ ខែ​ប៉ុណ្ណោះ​។ វា​គឺ​ជា​ការ​លំបាក​ក្នុង​ការ​ទទួល​​បាន​ការ​ចុច​ like ជាង​ការ​ចុច​មើល​ព្រោះ​មនុស្ស​ម្នាក់​អាច​មើល​បាន​បី​បួន​ដង​ ប៉ុន្តែ​មិន​អាច​ចុច​ like លើ​វីដេអូ​មួយ​ច្រើន​ជាង​មួយ​ដង​ទេ​ ដូច្នេះ​ការ​ចុច​ like យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ពួក​គេ​ទទួលបា​ននេះ​​​​គឺ​ជា​ជោគ​ជ័យ​ដ៏ធំ​មួយ​ដែល​ក្រុម​ដទៃ​​ទៀត​មិន​អាច​ធ្វើ​បាន​។

ថ្មីៗ​នេះ បទ​ “Spring Day” របស់​ពួក​គេ​មាន​អ្នក​ចុច​ like ចំនួន​ ២ លាន​ដង​ដែរ​។ មើល​ទៅ​សន្ទុះ​នៃ​ប្រជា​ប្រិយ​ភាពរបស់​ក្រុម​នេះ​កំពុង​​តែ​បោះ​ពួយ​ទៅ​មក​គួរ​ឱ្យ​កត់​សម្គាល់​! ប្រិយ​មិត្ត​ដែល​និយម​គាំទ្រ​ក្រុម​ចម្រៀង​ប្រុស​ដ៏ល្បី​ល្បាញ​នេះ​ កុំភ្លេច​ជួយ​អបអរ​ពួក​គេ​ទាំង​អស់​គ្នា​ផង​!

ប្រភព៖ allkpop

(Number Of Views: 420 times)