កាល​ពី​ពេល​ថ្មី​ៗ​នេះ គេហ​ទំព័រ​​ចំណាត់ថ្នាក់​​​តន្ត្រី​របស់​អាមេរិក​ Billboard បាន​ចេញ​ផ្សាយ​តារាង​មួយ​​នៃ​លទ្ធផល​វិភាគ​របស់​​ក្រុម​អ្នក​វាយ​តម្លៃ​របស់​ពួក​គេ​សម្រាប់​តារា​ចម្រៀង​កូរ៉េ​ដែល​មាន​សក្តា​នុពល​បំផុត​។ ពួក​គេ​បាន​ជ្រើ​ស​ដាក់​ចំណាត់​ថ្នាក់​ឱ្យ​ក្រុម​ទាំង​នេះ​ដោយ​ផ្អែក​លើ​ឥទ្ធិពល​របស់​ពួក​គេ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ន័​វិស័យ​ចម្រៀង​កូរ៉េ​ឱ្យ​ល្បី​រន្ទឺ​នៅ​ទសវត្សរ៍​ចុង​ក្រោយ​។

ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ គឺ​បាន​ទៅ​ Girls’ Generation។ Billboard បាន​បញ្ជាក់​ថា​ចាប់​តាំង​ពី​ចេញ​បទ​ “Gee” ក្នុង​ឆ្នាំ​២០០៩ ស្រី​ស្រស់​​ទាំង​នេះ​បាន​ផ្តើម​ធ្វើ​ឱ្យ​​វិស័យ​ចម្រៀង​កូរ៉េ​ល្បី​​។ ពួក​គេ​មាន​សម្លេង​ពីរោះ​រណ្តំ​ជាប់មក​​រហូត​ និង​បាន​ចេញ​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើ​ន​ដូ​ចជា “I Got a Boy” និង​ “Tell Me Your Wish”។

ក្នុង​ការ​វាយ​តម្លៃ​នេះ​ គេ​ក៏លើក​មក​និយាយ​ពី​​សមាជិក​នីមួយ​ៗ​ដែល​បាន​ព្យាយាម​ចាប់​យក​អាជីព​ជា​តារា​ចម្រៀង​ទោល​រៀង​ៗខ្លួនដែរ​​ ប៉ុន្តែ​ពួក​គេ​បាន​គ្រោង​នឹង​បង្ហាញ​ខ្លួន​ជា​ក្រុម​ក្នុង​អាល់​ប៊ុម​ពិសេស​សម្រាប់​រំលឹក​ខួប​បង្កើត​ក្រុម​គម្រប់​ ១០ ឆ្នាំ​ដែល​នឹង​រៀប​ចំ​ធ្វើ​ឡើង​នាពេល​ខាង​មុខ​នេះ​។

ចំណាត់​ថ្នាក់​លេខ​ ២ បាន​ទៅ 2NE1 ដែល​បាន​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​ក្រុម​ចម្រៀង​ស្រី​នេះ​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ និង​ចាប់​ផ្តើម​ល្បី​ក្រោយ​បង្ហាញ​ខ្លួន​មិន​បាន​យូរ​ប៉ុន្មាន​ដោយ​បាន​ចេញ​បទ​ល្បី​ៗ​ដូច​ជា “Fire,” “I’m the Best” និង​ “Lonely”។

បើ​ទោះ​ជា​ក្រុម​នេះ​ត្រូវ​បាន​រម្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ទៅ​ហើយ​ក្តី​ ពួក​គេ​ក៏​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ពួក​គេ​ក្នុង​ប្រវិត្ត​សាស្រ្ត​របស់​ចម្រៀង​កូរ៉េ​ដែរ​។ លេខ​ ៣ បាន​ទៅ​ក្រុម​ចម្រៀង​ស្រី Wonder Girls ។ Billboard បាន​ពិពណនា​ពួក​គេ​ជា​ក្រុម​​ចម្រៀង​កូរ៉េ​ដំបូង​ដែល​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​ជាមួយ​នឹង​បទ​ល្បីៗ​របស់​ពួក​គេ​ដូច​ជា “Tell Me” និង​ “Nobody”។

៤. Brown Eyed Girls

៥. After School

៦. Kara

៧. f(x)

៨. 4Minute

៩. Apink

១០. Miss A

ប្រភព៖ soompiedit.billboard

(Number Of Views: 1,305 times)