មិនខ្វះទេតារាចម្រៀង​ល្បីៗ​ដែល​ច្រៀងៗ​ភ្លេច​បារ៉ូល​បទ​ខ្លួន​ឯង ជាក់​ស្តែង​ដូច​ជា Justin Bieber និង Adele ជា​ដើម​ ហើយ​ឥឡូវ​នេះ​មក​ដល់ Suga ក្រុម BTS វិញ​ម្តង។

ថ្មីៗនេះ ក្រុម​ចម្រៀង​ប្រុស​ដ៏​ល្បី​របស់​កូរ៉េ​ខាង​លើ​បាន​រៀប​ចំ​កម្ម​វិធី​ពិសេស​មួយ​ឈ្មោះ BTS Home Party សម្រាប់​អ្នក​គាំទ្រ​របស់​ពួក​គេ។

ខណៈកំពុង​តែ​ច្រៀង​នៅ​លើ​ឆាក ជាមួយ​នឹង​សមា​ជិក​ក្រុម​ទាំង​អស់ ស្រាប់​តែ​ដល់​ត្រង់​កន្លែង​ដែល​ត្រូវ​រ៉ែប​ Suga ក៏​ភ្លេច​បារ៉ូល​ឈឹង​តែ​ម្តង។

ពីដំបូងឡើយមិន​អី​ទេ តែ​ដល់​ពេល​ភ្លេច​បារ៉ូល​បែ​ប​នេះ​ Suga បាន​ត្រឹម​កាន់​ផ្លែ​មេក្រូ​ងក់​ក្បាល​តាម​ចង្វាក់​ភ្លេង​ ហើយ​ញញឹម ចំណែក​សមាជិក​ផ្សេង​ទៀត​មិន​ដឹង​ធ្វើ​ម៉េច​ក៏​នាំ​គ្នា​ងក់​ក្បាល​តាម​គ្នា​ទាំង​អស់​តែ​ម្ត​ង។

ថ្វីបើច្រៀងៗភ្លេច​បារ៉ូល​កណ្តាល​ទី​បែប​នេះ​ក៏​ពិត​មែន​ តែ Suga ម្នាក់​​នេះ​ពិត​ជា​ពូកែ​កែ​កុន​ស្ថាន​ភាព​ណាស់ ​ព្រោះ​គេ​អាច​រក​កន្លែង​ចូល និង​ចាប់​បារ៉ូល​ច្រៀង​តាម​ភ្លេង​រហូត​ដល់​ចប់​បាន៕

ប្រភព៖ koreaboo

(Number Of Views: 2,666 times)