ដោយសារតែ​មាន​ការ​គម្រាម​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ក្រុម​ចម្រៀង​ស្រី​ Apink ក្នុង​កម្ម​វិធី Music Bank របស់​ស្ថានីយ​ទូរទស្សន៍ KBS កង​ប៉ូលីស​ពិសេស​ក៏​បាន​ទៅ​ដល់​ទី​នោះ​ជា​បន្ទាន់។ ច្រកចូលខាងមុខ​ទៅ​កម្ម​វិធី​នោះ​ត្រូវ​បាន​បិទ ហើយ​ប៉ូលីស​បាន​ធ្វើ​ការ​ជម្លៀស​ក្រុម​អ្នក​គាំទ្រ​ដែល​អង្គុយ​នៅ​កៅអី​មុខ​ទាំង​អស់​ចេញ​ពី​បរិវេណ​នោះ។

មានតារាប្រុស​ស្រី​ជា​ច្រើន​បាន​ចូល​រួម​សម្តែង​ក្នុង​កម្ម​វិធី​ដ៏​ពិសេស​នា​ពេល​ពាក់​កណ្តាល​ឆ្នាំ​នេះ ថ្វី​បើ​ទោះ​បី​ជា​មាន​ការ​គម្រាម​ពី​ជន​អាណាមិក​ថា​នឹង​បំផ្ទុះ​គ្រាប់​បែក​ក៏​ដោយ។

ភ្លាមៗក្រោយពី​ការ​ជម្លៀស​អ្នក​គាំទ្រ​ចេញ បុគ្គលិក​រៀប​ចំ​កម្ម​វិធី​ដ៏​រីក​រាយ​ខាង​លើ​ឱ្យ​ដឹង​ថា ពេល​នេះ​គ្រប់​យ៉ា​ង​គឺ​មាន​សុវត្ថិភាព​ហើយ។ រី​ឯ​ការ​គម្រាម​បំផ្ទុះ​គ្រាប់​បែក​នោះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ៕

ប្រភព៖ koreaboo

(Number Of Views: 754 times)