ក្រុមចម្រៀងកូន​ពៅ​របស់​ផលិត​កម្ម YG បាន​បំបែក​កំណត់​ត្រា​ជា​ក្រុម​ចម្រៀង​ដែល​មាន​គេ​ចុច​មើលវីដេអូ​ចម្រៀង​ កើន​ដល់​១០ លាន​ដង​លឿន​ជាង វីដេអូ​ចម្រៀង​របស់​ក្រុម​ណាៗ​ទាំង​អស់។

Black Pink ទើប​ចេញវីដេអូ​ចម្រៀង​បទ “As If it’s Your Last” កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ម្សិល​មិញ​នេះ ដើម្បី​ជា​ចំណី​អារម្មណ៍​ថ្មី​ដល់​អ្នក​គាំទ្រ​របស់​ពួក​គេ​នៅ​គ្រប់​ទិស​ទី។

នៅត្រឹមម៉ោង​១១ ម៉ោង​នៅ​កូរ៉េ វីដេអូ​ចម្រៀង​ដែល​ទើប​ចេញ​ក្តៅៗ​ខាង​លើ​របស់​ពួក​គេ​ស្រាប់​តែ​មាន​អ្នក​ចុច​មើល​កើន​ដល់​១០ លាន​ដង​ភ្លាមៗ​ក្រោយ​ពេល​ចេញ​បាន​ត្រឹម​១៧ ម៉ោង​តែ​ប៉ុណ្ណោះ។


Black Pink បាន​ដណ្តើម​តំណែង​នេះ​ពី​ក្រុម BTS ដោយ​វីដេអូ​ចម្រៀង​បទ “Not Today” របស់ BTS មាន​អ្នក​ចុច​មើល​កើន​ដល់​១០ លាន​ដង​ក្នុង​រយៈ​ពេល​២១ ម៉ោង។

នេះបញ្ជាក់ឱ្យ​ឃើញ​ថា​បណ្តា​អ្នក​គាំទ្រ​របស់​ក្រុម​នេះ​ពិត​ជា​មាន​ការ​ទន្ទឹង​ចាំ​យ៉ាង​ច្រើន​ពី​បទ​ថ្មី​របស់ Black Pink ហើយ​បទ​នោះ​ក៏​ត្រូវ​ចិត្ត​ពួក​គេ​ខ្លាំង​ណាស់​ដែរ។

សុំចូលរួមត្រេកអរ​ពី​ចម្ងាយ​ដល់​ក្រុម​ចម្រៀង​ស្រី Black Pink ដែល​តែង​តែ​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ជា​ប់ៗ​គ្នា។ សូម្បី​តែ​ក្រុម​ចម្រៀង​ប្រុស​ដែល​ល្បី​បំផុត​ប្រចាំ​ឆ្នាំ​នេះ និង​ជា​ក្រុម​ដែល​ឈ្នះ​ពាន​លំដាប់​ពិភព​លោក​ផង​នោះ​ត្រូវ Black Pink ផ្តួល​បាន។ ទៅ​ថ្ងៃ​មុខ​ពិត​ជា​មាន​ក្រុម​ចម្រៀង​ស្រី​មិន​តិច​ទេ​ដែល​នឹង​ត្រូវ​ក្រុម​នេះ​វ៉ា​ទៅ​ឈរ​នៅ​ខាង​មុខ​ជា​មិន​ខាន៕

ប្រភព៖ koreaboo

(Number Of Views: 5,078 times)