តោះចូលមើលបន្ទប់គេងរបស់ក្រុមចម្រៀងប្រុស BTS ឥឡូវនេះទាំងអស់គ្នា!
BTS ជាក្រុមចម្រៀងប្រុសដ៏ល្បីបំផុតមួយនាពេលបច្ចុប្បន្ននេះ ហើយពួកគេតែងបានគេងរួមគ្នាក្នុងបន្ទប់ដ៏ធំមួយជាប់រហូតមកដល់ត្រឹមឆ្នាំ២០១៦ ។
ឥឡូវនេះ ពួកគេត្រូវបែងចែកឱ្យគេងនៅបន្ទប់៤ ផ្សេងគ្នា ព្រោះពួកគេទើបតែរើចូលទៅនៅផ្ទះថ្មីដែលធំជាងមុន។
Jin & Suga តម្រូវឱ្យគេងក្នុងបន្ទប់មួយជាមួយគ្នាដែលមានធ្នើធំញែកកន្លែងគេងរបស់ពួកគេពីគ្នា។
J-Hope & Jimin គេងក្នុងបន្ទប់រួមគ្នា និងគ្រែក្បែរគ្នាតែម្តង។
Rap Monster & V គេងក្នុងបន្ទប់មួយរួមគ្នា ហើយបន្ទប់ពួកគេមើលទៅសុទ្ធតែតុក្កតាគ្រប់ជ្រុងទាំងអស់។
ចំណែក Jungkook សេសគូ ត្រូវគេងនៅក្នុងបន្ទប់មួយតែឯងខុសពីគេ។
ពីមុន Jungkook ធ្លាប់គេងក្នុងបន្ទប់ជាមួយ Rap Monster ព្រមទាំង V & J-Hope ដែលញក់នឹងការលេងហ្គេម។
ប្រិយមិត្តពិតជាឆ្ងល់ថាហេតុអ្វីបានជា Jungkook បានបន្ទប់មួយដាច់ដោយឡែកពីគេបែបនេះហើយមែនទេ? តាមពិតទៅ ពួកគេប្រើវិធីប៉ាវស៊ីងស៊ុមដើម្បីរើស ហើយ Jungkook បានប៉ាវឈ្នះគេទើបបានបន្ទប់មួយតែឯងបែបនេះ៕
ប្រភព៖ koreaboo