កន្លង​ទៅរយៈ​ពេល​ ១០ ខែ​ក្នុង​ឆ្នាំ​២០១៦ Taeyeon បាន​បង្ហាញ​ម៉ូត​សក់​ប្លែក​ៗ​របស់​នាង​ដែល​ជួយ​លើក​សម្រស់​របស់​នាង​ឱ្យ​ស្រស់​ស្អា​តប្លែក​​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ អ្នក​គាំទ្រ​បាន​ប្រមូលរូប​ថត​ជា​ច្រើន​សន្លឹក​ដែល​បង្ហាញ​នូវ​ការ​ប្តូរ​ម៉ូត​សក់​របស់ Taeyeon ចាប់​ពី​សក់​នៅខ្លី​​ខ្លាំង​រហូត​ដល់​ដុះ​វែង​ប្រាស​ស្មា​! រយៈ​ពេល​ជិត​ ១ ឆ្នាំ​ដែល​​នាង​ទុក​ឱ្យ​សក់​ខ្លួន​ដុះ​រាង​ដូច្នេះ​ ហើយ​ប្រិយ​មិត្ត​ពិត​ជា​ជឿ​ថា​នាង​អាច​លេង​ស្តាយ​សក់​គ្រប់​ប្រភេទ​បាន​។ គួរ​រំលឹក​ផង​ដែរ​ នេះ​មិន​មែន​ជា​លើក​ទី ១ ទេ​ដែល​ម៉ូត​សក់​របស់​នាង​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍នោះ​​។ កាល​ពី​ដើម​ឆ្នាំ​មុន​ Taeyeon បាន​ព្យាយាម​លាប​ពណ៌​សក់​ដោយ​ខ្លួន​ឯង​ពេល​នាង​នៅ​ផ្ទះ​ ប៉ុន្តែ​វា​មើល​ទៅ​មិន​សូវ​ស្អាត​ទេ​។ នាងបាន​សម្រេច​ចិត្ត​កាត់​សក់​បន្ទាប់​ពី​លាប​ពណ៌​សក់​ខុស​បច្ចេក​ទេស​។ ទី​បំផុត​ នាង​បាន​សម្រេច​ចិត្ត​សាក​ល្បង​លេង​ស្តាយសក់​​ថ្មី​ ហើយ​ផ្សព្វ​ផ្សាយ​ចម្រៀង​របស់​នាង​បទ​ “Rain” ជាមួយ​នឹង​ម៉ូត​សក់​ខ្លី​។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​គាំទ្រ​បាន​កត់សម្គាល់​ឃើញ​ថា​នាង​បាន​ប្តូរ​ពណ៌សក់​ និង​លេង​ស្តាយ​ប្លែក​ៗ​ជា​ច្រើន​។ តោះ​ប្រិយ​មិត្ត​មើល​ម៉ូត​សក់​ជា​ច្រើន​បែប​របស់​នាង​នៅ​ខាង​ក្រោម​៖

កុម្ភៈ​

មីនា

មេសា​

ឧសភា

មិថុនា

កក្កដា

សីហា

កញ្ញា

តុលា

វិច្ឆិកា

ប្រភព៖ koreaboo

(Number Of Views: 964 times)