ប្រហែល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ក្រុម​តារា​ចម្រៀង K-Pop ដែល​មាន​សមត្ថភាព​ត្រូវ​បាន​បង្កើត​ជា​បន្ត​បន្ទាប់។ ជា​រៀង​រាល់​ឆ្នាំ អ្នក​តែង​តែ​បាន​ជួប​នូវ​ក្រុម​ចម្រៀង​ថ្មីៗ ​ក៏​ដូច​ជា​បទ​ចម្រៀង​ថ្មីៗ ដែល​ធ្វើ​ឱ្យ​អ្នក​លង់​ស្រឡាញ់​ទាំង​បទ​ចម្រៀង និង​ក្រុម​ចម្រៀង​នោះ។ ក្រុម​តារា​ចម្រៀង​នីមួយៗ សុទ្ធ​តែ​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លង់​ស្រឡាញ់​ដូច​ជា សម្លេង​ពីរោះ រូប​សម្រស់​ស្រស់​ស្អាត ពូកែ​លេង និង​តែង​តន្ត្រី​ជា​ដើម។ ក្រុម​ខ្លះ​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ ក្រោយ​ពី​ការ​ចូល​ប្រឡូក​សិល្បៈដំបូង ដើម្បី​សាង​ប្រជា​ប្រិយ​ភាព​ក្នុង​ស្រទាប់​អ្នក​គាំទ្រ ស្រប​ពេល​ដែល​ក្រុម​ខ្លះ​ទៀត គ្រាន់​តែ​ចេញ​បទ​ចម្រៀង​ដំបូង​ភ្លាម ក៏​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​លង់​ស្រឡាញ់​ភ្លែត ហើយ​បទ​ចម្រៀង​របស់​ពួក​គេ​ក៏​បាន​ឆ្លាក់​ជាប់​ក្នុង​បេះដូង​អ្នក​គាំទ្រ​ជា​ច្រើន ដោយ​គ្មាន​ថ្ងៃ​បំភ្លេច​បាន។ តើ​ប្រិយ​មិត្ត​ចង់​ដឹង​ថា​មាន​បទ​ចម្រៀង​អ្វី​ខ្លះ និង​ជា​របស់​ក្រុម​ណា​ដែរ​ទេ? តោះ ទស្សនា​ខាង​ក្រោម​ទាំង​អស់​គ្នា៖

2NE1 – Fire

EXO – MAMA

BLACKPINK – Boombayah

SHINee – Replay

Girls’ Generation – Into the New World

TWICE – Like Ohh-Ahh

MAMAMOO – Mr. Ambiguous

SISTAR – Push Push

BIGBANG – We Belong Together

miss A – Bad Girl, Good Girl

ប្រភព៖ soompi

(Number Of Views: 5,964 times)