នៅ​​ថ្ងៃ​​ទី១១ ខែ​មករា​ម្សិល​មិញ​នេះ សមាជិក​ពីរ​រូប​នៃក្រុម Black Pink គឺ​ស្រី​ស្រស់ Jisoo និង Rose បាន​បង្ហាញ​ខ្លួននៅ​ក្នុង​កម្ម​វិធី “Radio Star”។ ក្រោ​យពីសំណេះសំ​ណាលគ្នា ពិធីករ លោក Kim Gura ក៏​បាន​សួរ​នាំ​អំពី​បម្រាមខ្លះៗ​នៅ​ក្នុង​កុង​ត្រា​រវាង​ក្រុម​ចម្រៀង​ទើប​នឹង​រះមួយ​នេះ ជា​មួយ​នឹង​ផលិត​កម្ម YG

Blackpink_MV

នៅ​ក្នុង​កុង​ត្រា សមាជិក​នីមួយៗ​នៃ​ក្រុម​នេះ​គឺ​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ផឹក​ស្រា ជក់​បារី ចូល​ក្លឹប​រាត្រី បើក​បរ មាន​ស្នេហា និង​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស។ ការ​ពិត អំឡុង​ពេល Black Pink នៅ​ជា​សិស្ស​ហាត់​ការ ផលិត​កម្ម YG ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ទាក់​ទង​នឹង​ការ​ដាក់​បម្រាម​មិន​ឱ្យ​ក្រុម​ចម្រៀង​ថ្មី​របស់​ខ្លួន​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស​ ហើយ​វា​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កុង​ត្រា​ផង​ដែរ។

BLACKPINK-Dance-studio-650x340

Rosé និង Jisoo បាន​និយាយ​​​បន្ថែមថា​ពួក​គេ​កម្រ​បាន​ឃើញ​សិស្ស​ហាត់​ការ​ប្រុសៗ​ណាស់ អំឡុង​ពេល​ពួក​គេ​កំពុង​ហ្វឹក​ហាត់​ ព្រោះ​មាន​ការ​បែង​ចែក​បន្ទប់​ហ្វឹក​ហាត់ និង​ទទួល​ទាន​អាហារ។ ប៉ុន្តែ បន្ទាប់​ពី​ពួក​គេ​ចូល​ប្រឡូក​ក្នុង​សិល្បៈ​មែន​ទែន វិន័យ​នេះ​ក៏​លែង​ចោទ​ជា​បញ្ហា​ហើយ៕

ប្រភព៖ koreaboo

(Number Of Views: 5 times)