បន្ទាប់​ពី​បដិសេធ​មិន​ទទួល​ការងារ​សម្តែង​បន្ត​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧ ពាក្យ​ចចាម​អារ៉ាម​ក៏​ចេះ​តែ​លេច​ឮ​ថា​តារា​ប្រុស​ចិន​លំដាប់​ជួរ​មុខ Hu Ge មាន​គម្រោង​ទៅ​រៀន​បន្ត​វគ្គ​អ្នក​ដឹក​នាំ​រឿង​នៅ​សហ​រដ្ឋ​អាមេរិកនៅ​​អំឡុង​ខែ​កក្កដា​ខាង​មុខ​នេះ ហើយ​គេ​នឹង​ធ្វើ​ជា​អ្នក​ដឹក​នាំ​រឿង​វិញ​បន្ទាប់​ពី​រៀន​ចប់។

huge_not_flying_to_us_for_studies_yet_pic2យ៉ាង​ណា​មិញ នៅ​យប់​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៧ តារា​សម្តែង​ប្រុស​ដ៏​ល្បី​ល្បាញរូបនេះ ព្រម​​ជាមួយ​នឹង​តារា​សម្តែង Zhang TianAi និង Zhang Bichen បាន​ចូល​រួម​ក្នុង​កម្ម​វិធី​ពាន​រង្វាន់ Forbes Original Literature Billboard Awards 2016 ក្នុ​ងទី​ក្រុង​សៀវហៃ ហើយ​លោក​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លះៗ​ទាក់​ទង​នឹង​ពាក្យ​ចចាម​អារ៉ាម​ខាង​លើ​ផង​ដែរ។

huge_quits_acting_to_become_director_pic3aនៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ Hu Ge បាន​បដិសេធ​ដោយ​ផ្ទាល់​មាត់​ទាក់​ទង​នឹង​ពាក្យ​ចចាម​អារ៉ាម​នេះ ដោយ​លោក​និយាយ​ថា​លោក​ពិត​ជា​មាន​បំណង​ចង់​ទៅ​រៀន​បន្ត​មែន ប៉ុន្តែ​មិន​ទាន់​មាន​ផែន​ការ​អ្វី​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ លោក​ក៏​មិន​ទាន់​ហ៊ាន​និយាយ​ដែរ​ថា​ត្រូវ​រៀន​អ្វី និ​ងរៀន​នៅ​ទី​ណា​នោះ​ទេ៕

 ប្រភព៖ sporela.com
(Number Of Views: 5 times)