ថ្មីៗ​នេះ វីដេអូ​ចាស់​មួយ​ដែល​បង្ហាញ​ពី​រូប​ភាព​សមាជិក​ក្រុម TWICE នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ត្រូវ​បាន​បង្ហោះ និង​រង​ការ​រិះ​គន់​​ជា​ខ្លាំង​ចំពោះ​ទង្វើ​របស់​អ្នក​គាំទ្រ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ។

tzuyu_1458790325_af_orgស្រប​ពេល​ដែល​សមាជិក​ទាំង​អស់​ឈរ​លើឆាក Tzuyu ដែល​រៀប​តែ​និយាយ​ដាក់​ក្បាល​មេក្រូ​ទៅ​ហើយ ស្រាប់​តែ​អ្នក​​ដែល​​ចូល​​រួ​ម​ក្នុង​ព្រឹត្តិការណ៍​នោះ​មួយ​ចំនួន​នាំ​គ្នា​ស្រែក​ថា “កុំ​និយាយ​អី” “កុំ​និយាយ” “បិទ​មាត់​ទៅ” និង​ផ្សេងៗ​ទៀត ធ្វើ​ឱ្យ Tzuyu ឈរ​មិន​នឹង និយាយ​អ្វី​មិន​ចេញ។

twice_1482043188_af_orgចុង​ក្រោយ​នាង​ក៏​បាន​និយាយ​ថា “Jungyeon និយាយ​ទៅ”។ ក្បាល​មេ​ក្រូ​ក៏​ត្រូវ​បាន​ហុច​ទៅ​លើដៃ​សមាជិក​ផ្សេង។ បន្ទាប់​ពី​បាន​ឃើញ​វីដេអូនេះ​ អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណេត​បាន​បង្ហាញ​ពី​អារម្មណ៍​ខឹង​សម្បា​ចំពោះ​ទង្វើ​របស់​អ្នក​ទាំង​នោះ មិន​ថា​រឿង​នេះ​បាន​កើត​ឡើង​យូរ ឬ​ក៏​ឆាប់​យ៉ាង​ណា​ក្តី៕

https://www.youtube.com/watch?v=zy99VU6J9sA

ប្រភព៖ allkpop

(Number Of Views: 55 times)